លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន​ អញ្ជើញ​ចូលរួម​ក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៣ បដិវត្តន៍ខែសីហា និងទិវាបុណ្យឯករាជ្យជាតិ វៀតណាម

វិទ្យុជាតិកម្ពុជា៖ អត្ថបទជួនបូណា

ភ្នំពេញ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន​ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជា ប្រធានសមាគមមិត្តភាពកម្ពុជា-វៀតណាម បានអញ្ជើញ​ចូលរួម​ក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៣ បដិវត្តន៍ខែសីហា និងទិវាបុណ្យឯករាជ្យជាតិ វៀតណាម ថ្ងៃទី២ កញ្ញា និងពិធីរំលឹកខួបអនុស្សាវរីយ៍៣០ ឆ្នាំ នៃការបង្កើតសមាគមខ្មែរ-វៀតណាម នៅកម្ពុជានៅមជ្ឈមណ្ឌលសន្និបាត កោះពេជ្រនារសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨នេះ៕