ឯកឧត្តម លី វ៉ាន់ហុង និងឯកឧត្តម ឡុង សេង នាំយកអំណោយឯកឧត្តម ខៀវ កាញារីទ្ធ ចែកជូនប្រជាពលរដ្ឋរងគ្រោះដោយ ទឹកជំនន់ ចំនួន១៧៥គ្រួសារ នៅឃុំមហាខ្ញូង ស្រុកកោះសូទិន

AKP កំពង់ចាម ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨ —

ឯកឧត្តម លី វ៉ាន់ហុង អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន និងឯកឧត្តម ឡុង សេង ទីប្រឹក្សាក្រសួងព័ត៌មាន និងជាអគ្គនាយករងរដ្ឋបាល និងហិរញ្ញវត្ថុ នៃក្រសួងព័ត៌មាន នាំយកអំណោយរបស់ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ចែកជូនប្រជាពលរដ្ឋរងគ្រោះ ដោយទឹកជំនន់ទន្លេមេគង្គ ចំនួន១៧៥គ្រួសារ នៅឃុំមហាខ្ញូង ស្រុកកោះសូទិន ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨។

រូបថត៖ ក្រសួងព័ត៌មាន