កូរ៉េខាងត្បូងសង្ឃឹមថា នឹងមានការបន្តកិច្ចចរចាកូរ៉េខាងជើង-ស.រ.អា

AKP ភ្នំពេញ ថ្ងៃទី២៩ ខែសីហា   ឆ្នាំ២០១៨ — លោក ជុង អឺយ-យ៉ុង ( Chung Eui-yong ) ទីប្រឹក្សាសន្តិសុខជាតិកំពូលរបស់ប្រធានាធិបតីកូរ៉េខាង ត្បូង លោក  មូន ចា-អ៊ីន ( Moon jae-in ) កាលពីថ្ងៃអង្គារនេះ បានសំដែងសេចក្តីសង្ឃឹមទុកជាមុនថា នឹង មានការបន្តកិច្ចចរចារវាងកូរ៉េខាងជើង និង ស.រ.អា ក្នុងអនាគតឆាប់ៗនេះ ។

លោក គីម បានធ្វើការកត់សម្គាល់នេះ ក្នុងអំឡុងកិច្ចប្រជុំគណៈកម្មាធិការសភាមួយសម្រាប់ វិមានខៀវប្រធានាធិបតីដោយលោកនិយាយថា ទាំងកូរ៉េខាងជើង និងទាំង ស.រ.អា មានបំណងប្រាថ្នាយ៉ាងខ្លាំងមួយចំពោះកិច្ចចរចាអំពីការធ្វើឱ្យឧបទ្វីបកូរ៉េគ្មាននុយក្លេអ៊ែរ ។

លោកបាននិយាយថា ស្ថានការណ៍បច្ចុប្បន្ន គឺផ្សេងគ្នាពីអតីតកាលនៅពេលដែល មេដឹកនាំកំពូល កូរ៉េខាងជើង លោក គីម ជុង អ៊ុន ( Kim jong un ) នឹងប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ ( Donald Trump ) មានឆន្ទៈយ៉ាងខ្លាំងក្លា ដើម្បីអនុវត្តន៍កិច្ចព្រមរបស់ពួកគេដែលបានសម្រេចបន្ទាប់ពីកិច្ចប្រជុំកំពូលលើកដំបូងរបស់ពួកគេនៅសិង្ហបុរី កាលពីថ្ងៃទី១២ ខែមីថុនា ។

អត្ថាធិប្បាយរបស់លោក ធ្វើឡើងបន្ទាប់ពីទស្សនកិច្ចដែលគេបានលុបចោលធ្វើឡើងដោយរដ្ឋមន្ត្រី ការបរទេសអាម៉េរិក លោក ម៉ៃ ប៉ុមប៉ែវ ( Mike Pompeo ) ទៅកាន់កូរ៉េខាងជើង ដែលដើមឡើយបម្រុងធ្វើនៅសប្តាហ៍នេះ ។

លោក ជុង ​បាននិយាយថា កិច្ចចរចានានា ដំណើរការទៅរវាងក្រុងព្យុងយ៉ាង និងក្រុងវ៉ាស៊ីងតោន ស្តីពីការធ្វើឱ្យឧបទ្វីបកូរ៉េគ្មាននុយក្លេអ៊ែរទាំងស្រុង ដែលលោកបានហៅថា ជាបញ្ហាមួយ ដែលសំខាន់និង លំបាកបំផុត ដើម្បីដោះស្រាយនោះ ។

​លោក ជុង បានកត់សម្គាល់ថា នៅពេលនៃកិច្ចចរចានោះ ស្ថានការណ៍ជាច្រើនបានលេចឡើងដោយលោកបាននិយាយបន្ថែមថា ការកើតមានខ្លះៗអាចចៀសមិនរួចទេ នៅក្នុងដំណាក់កាលដំបូងនៃកិច្ចចរចា ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន )