រដ្ឋាភិបាលវៀតណាមអនុម័តកិច្ចព្រមព្រៀងលុបបំបាត់ពន្ធទ្វេដងជាមួយម៉ាកាវ

AKP ភ្នំពេញ ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨ — រដ្ឋាភិបាលវៀតណាម បានអនុម័តលើកិច្ចព្រមព្រៀងរវាងវៀតណាម និងតំបន់រដ្ឋបាលពិសេស     ម៉ាកាវរបស់ចិន ស្តីពីការចៀសវាងការយកពន្ធទ្វេដង និងការទប់ស្កាត់ការគេចពន្ធលើប្រាក់ចំណូល។

រដ្ឋាភិបាលបានចាត់តាំងក្រសួងហិរញ្ញវត្ថុឱ្យធ្វើជាប្រធាន និងសម្របសម្រួលភ្នាក់ងារពាក់ព័ន្ធ      ផ្សេងៗទៀតរបស់ភាគីទាំងពីរ ក្នុងការអនុវត្តកិច្ចព្រមព្រៀងនេះ។

ក្រសួងការបរទេសត្រូវទទួលខុសត្រូវក្នុងការបំពេញនីតិវិធីខាងក្រៅ ក៏ដូចជាធ្វើសេចក្តីប្រកាស និងរក្សាការរក្សាសិទ្ធិផ្នែកច្បាប់នៃកិច្ចព្រមព្រៀងដូចដែលមានចែង៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)