សម្តេចតេជោ ហ៊ុន សែន បន្តជួបសំណេះសំណាលជាមួយកម្មករ និយោជិត នៅរាជធានីភ្នំពេញ

AKP ភ្នំពេញ ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨ –សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានបន្តបសកកម្មលើកទី ៥៥ ក្នុងការអញ្ជើញចុះជួបសំណេះសំណាល ជាមួយកម្មករនិយោជិតចំនួន ១៤.៧៩៩នាក់ ដែលពីធីជួបសំណេះសំណាលនេះត្រូវបានប្រារព្ធធ្វើឡើង នៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាព្រឹថ្ងៃពុធ ៣រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨នេះ

ឯកឧត្ដម  អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា កម្មករ កម្មការិនីសរុប ១៤.៧៩៩នាក់ ដែលជួបសំណេះសំណាលជាមួយសម្ដេចតេជោនៅថ្ងៃនេះ មកពីរោងចក្រ សហគ្រាសចំនួន ៦ ក្នុងខណ្ឌពោធិ៍សែនជ័យ ដែលក្នុងនោះមានរោង ក្រកាត់​​ដេរសម្លៀកបំពាក់ចំនួន , ផលិតកាបូបចំនួន១ និងផលិតកេសកាតុងចំនួន១ ហើយលិ​​លទាំងអស់ត្រូវបាននាំចេញទៅកាន់ទីផ្សារអន្តរជាតិ និងផ្គត់ផ្គង់ទីផ្សារក្នុងប្រទេស។

ឯកឧត្ដមបានគូសបញ្ជាក់ថា តាមរយៈរោងចក្រ សហគ្រាស​ទាំងនេះ បានបង្កើតនូវ មុខរបរ និងការងារបន្ថែមជាច្រើនងាយស្រួលដល់យុវជនក្នុងការរកការងារធ្វើក្នុងមូលដ្ឋាន របស់ខ្លួន របរជួលផ្ទះ លក់ម្ហូបអាហារ ការដឹកជញ្ជូន និងសេវាកម្មផ្សេងៗទៀត រួមចំណែកក្នុង ការអភិវឌ្ឍ​​សេដ្ឋកិច្ច និងជីវភាពរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ បច្ចុប្បន្នរាជធានីភ្នំពេញ មានរោងចក្រ សគ្រាស គ្រឹះស្ថានសរុបចំនួន ៤.៤៥៣ មានកម្មករ និយោជិតចំនួន ៧៧២. ៨៣៦នាក់ ដែលមានប្រាក់ឈ្នួលសរុបជាង ១.៨៥៥លានដុល្លារអាម៉េរិក ក្នុងមួយឆ្នាំ។ ក្នុង នោះរោងចក្រកាត់ដេ​​​សម្លៀកបំពាក់ និងផលិតស្បែកជើងមានចំនួន ៦៨៨ មានកម្មករ និយោ ជិតចំនួន ៤០៨.២៣នាក់ ដែលមានប្រាក់ឈ្នួលសរុបជាង ៩៧៩លានដុល្លារអាម៉េរិក ក្នុងមួយឆ្នាំ។

ឯកឧត្ដមបានបន្ត​​ថា អនុវត្តន៍យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ ក្រោមការដឹក នាំប្រកបដោយគតិបណ្ឌិ​ត​របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី កម្ពុជាបានសម្រេចនូវសមិទ្ធផល ដ៏ធំធេងក្នុងការពង្រឹងន្តិភាព ស្ថិរភាព ការរក្សា និងបង្កើតការងារជូនកម្មករ និយោជិត។ វិស័យការងារមានការរីកម្រើន អត្រាមានការងារធ្វើ ៩៩,ភាគរយ នៃកម្លាំងពលកម្មសរុប ប្រមាណជិត ១០លាននាក់ ក្នុងនោះ សហគ្រាស គ្រឹះស្ថាន សេដ្ឋកិច្ចក្នុងប្រព័ន្ធដែលបានចុះ បញ្ជីនៅក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មានចំនួនសរុបជាង ១ម៉ឺន ២ពាន់ និងមាន កម្មករនិយោជិតសរុបចំនួនជិ ១លាន៥សែននាក់ ដែលមានប្រាក់ឈ្នួលសរុបជាមធ្យម ប្រមាណជាង ៣ពាន់ ៥រយលានដុល្លារអាម៉េរិក ក្នុងនោះវិស័យកាត់ដេរសម្លៀកបំពាក់ និង ផលិតស្បែកជើង មានកម្មករនិយោជិជាង ៨សែន ៣ម៉ឺននាក់ ដែលមានប្រាក់ឈ្នួលសរុប ប្រមាណជិត ២ពាន់លានដុល្លារអាម៉េរិ សហគ្រាស គ្រឹះស្ថានសេដ្ឋកិច្ចក្រៅប្រព័ន្ធ សរុប មានចំនួនជិត ៦សែន មានកម្មករចំនួនជា ២លាន ៤សែននាក់ វិស័យកសិកម្មប្រមាណ ជាង ៤លាននាក់ ពលករធ្វើការនៅក្រៅប្រទេមានចំនួនប្រមាណ ១លាន ២សែននាក់ និងមន្ត្រី សាធារណៈចំនួនប្រមាណជាង ៥សែននាក់

គួរបញ្ជាក់ដែរថា ចាប់តាំងពីថ្ងៃអាទិត្យ ទី២០ ខែសីហា ឆ្នាំ២០១៧ រហូតមកដល់ថ្ងៃទី ខែសីហា ឆ្នាំ២០១៨នេះ សម្ដេចតេជោនាយករដ្ឋមន្ត្រីបានជួបសំណេះសំណាលជាមួយបងប្អូកម្មករនិយោជិតចំនួន ៥៥លើក ដែលមានកម្មករសរុបចំនួន ៧៦៦.៣៣៩នាក់ ហើយ ការជួបសំណេះសំណាលនេះ ក្នុងគោលបំណងឈ្វេងយល់ពីទុក្ខលំបាករបស់កម្មករ កម្មកា រិនី និ​​ដោះស្រាយបញ្ហាប្រឈមរបស់ពួកគេ ព្រមទាំងធ្វើឱ្យមានសុខដុមបនីយកម្មក្នុងវិស័យស្សា​​ហកម្មកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង ជាពិសេសដើម្បីជំរុញគោលនយោបាយ ស្សា​​ហកម្ម ២០១៥-២០២៥ ឱ្យបានកាន់តែប្រសើរថែមទៀត៕

ដោយ ជឹម ណារី