AKP ភ្នំពេញ ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨ — ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបង្ហា​ញ​ពីសក្ដានុពលដែលកម្ពុជាមាន ពិសេសវិស័យជាអាទិភាពដែលរាជរដ្ឋាភិបាលកំពុងផ្ដោ​ត​កា​រ​យកចិត្តទុកដាក់មានជាអាទិ៍ មនុស្ស ផ្លូវ ភ្លើង និងទឹក ដល់អ្នកវិនិយោគិនចិនដែលមានបំ​ណ​ង​មកបណ្ដាក់ទុនវិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្ដម ស្រ៊ី ថាមរុង្គ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានថ្លែងដូច្នេះប្រាប់ក្រុមអ្នកព័ ត៌មានបន្ទាប់ពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណា ចក្រកម្ពុជា បានអនុញ្ញាតឱ្យគណៈប្រតិភូពាណិជ្ជករចិនទាជីវសកល ដឹកនាំដោយលោក លី ស៊ុងជាន និងគណៈប្រតិភូសម្ព័ន្ធខ្មែរ ចិន ដឹកនាំដោយលោកឧកញ៉ា ពុង ឃាវសែ ចំនួនជាង ៧០រូប ចូលជួបសម្ដែងការគួរសម និងសុំអនុសាសន៍ណែនាំពីសម្ដេចតេជោ អំពីឱកាសវិនិ យោ​គនៅព្រះរាជាណាចក្រកម្ពុជា  នាព្រឹក ថ្ងៃអង្គារ ២រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨ នៅវិមានសន្តិភាព។ ឯកឧត្ដម ស្រ៊ី ថាមរុង្គ ថ្លែង​ថា អ្នកវិនិយោគរបស់ចិន ដែលជួបសម្តេចតេជោ ហ៊ុន សែន នាពេលនេះសុទ្ធតែជាអ្នក វិ​និ​យោ​គ​​ លំដាប់កំពូលក្នុងប្រទេសចិន ហើយខ្លះទៀត លំដាប់កំពូលលើពិភពលោកថែម​ទៀត​ផង​។ អ្ន​ក​វិនិយោគទាំងនេះ បាននឹងកំពុងរកស៊ី លើវិស័យអចលនទ្រព្យ ហិរញ្ញវត្ថុ ការដឹក​ជញ្ជូ​ន​ ដែកថែប ឧស្សាហកម្ម បច្ចេកវិទ្យាទំនើប វេជ្ជសាស្ត្រ ថាមពល គ្រឿងអេឡិចត្រូនិចប្រើ​ប្រា​ស់​​ក្នុងផ្ទះ ទេសចរណ៍ សណ្ឋាគារជា ដើម។ល។ សម្តេចតេជោ ហ៊ុន សែន បានលើកឡើង​នូវ​ជោគ​​ជ័យ​ជាប្រវត្តិសាស្ត្ររបស់គណបក្ស ប្រជាជនកម្ពុជាក្នុងព្រឹត្តិការណ៍បោះឆ្នោតជ្រើស​តាំង​តំ​​ណា​ងរាស្ត្រនីតិកាលទី៦ កាលពីថ្ងៃ ទី២៩ ខែកក្កដា ឆ្នាំ២០១៨កន្លងទៅនេះ ដោយគណបក្ស​ប្រជាជនកម្ពុជាទទួលបានការ គាំទ្រច្រើនលើសលុបរហូត ដល់គ្រប់គ្រង​អាសនៈទាំងអស់នៅ​ក្នុង​រដ្ឋសភា។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ទៅអ្នកវិនិយោគរបស់ចិនថា ជោ​គ​​ជ័​យ​នេះ បានមកដោយសារតែការធ្វើកំណែទម្រង់ជាច្រើនរបស់រាជរដ្ឋាភិបាល ដូចជាបញ្ហា​ដី​ធ្លី  រាជ​រដ្ឋាភិបាលបានបញ្ចប់​ ដែលភាគច្រើនជាជម្លោះរវាងបុគ្គលនិងបុគ្គល មិនមែនរាជ​រដ្ឋា​ភិ​បាល ជាមួយប្រជាជននោះទេ ការកែទម្រង់ទៅលើ វិស័យអប់រំ, វិស័យហិរញ្ញវត្ថុសាធារណៈ និងការ​យកចិត្តទុកដាក់ ទៅលើប្រជាជនជាដើម ជាពិសេស ការផ្តល់សេវាសាធារណៈ សេ​វា​ស​ង្គ​​ម ​ជាពិសេសការខិតខំដោះស្រាយលើជីវភាព និងបញ្ហាផ្សេងៗរបស់ប្រជាពលរដ្ឋ​ប្រកប​ដោ​យប្រសិទ្ធភាពខ្ពស់។ ឯកឧត្ដម ស្រ៊ី ថាមរុង្គ បានអះអាងថា បើទោះបីបញ្ហាវិនិយោគ​ជា​ច្រើ​ន​​ត្រូវបាន​លើកឡើងយ៉ាងណាក្តី តែសម្តេចតេជោ ហ៊ុន សែន បានប្រាប់ទៅកាន់​អ្នកវិនិយោគ​ចិន​ថា វិស័យអាទិភាពដែលរាជរដ្ឋាភិបាលនៅតែបន្តយកចិត្តទុកដាក់នោះ គឺមនុស្ស ផ្លូវ ភ្លើង និង​ទឹក ដែលវិស័យទាំងនេះទោះបីអភិវឌ្ឍន៍ ២០ ឬ ៣០ឆ្នាំទៅមុខទៀត ក៏មិនត្រូវអាចគ្រប់​គ្រា​ន់សម្រា​ប់​កម្ពុជានោះឡើយ ដែលសម្តេចតេជោស្វាគមន៍ការវិនិយោគទៅលើវិស័យទាំ​ង​អ​ស់​​នេះ។ ពា​ក់​ព័ន្ធការវិនិយោគនេះដែរ សម្តេចតេជោ ហ៊ុន សែន បានអះអាងប្រាប់អ្នក​វិនិយោ​គ​ចិន​ថា កម្ពុជា​ស្វាគមន៍គ្រប់អ្នកវិនិយោគបរទេសទាំងអស់ មិនថាជាអ្នកវិនិយោគតូច​ឬធំ​នោះ​ទេ ពោលក្រុម​ហ៊ុនណាមកមុនទទួលបានឱកាសវិនិយោគមុន។ ជាងនេះទៀតសម្តេចតេជោ ហ៊ុ​ន សែន ក៏បានណែនាំដល់អ្នកវិនិយោគរបស់ចិន សម្លឹងមើលការវិនិយោគលើវិស័យ​ទេស​ចរ​ណ៍នៅកម្ពុជា​ផងដែរ ព្រោះថាវិស័យទេសចរណ៍ នៅកម្ពុជាកំពុងមានភាពល្អប្រសើរ ជាពិ​សេ​សបច្ចុប្បន្នទ​ទួ​លបានអ្នកទេសចរចិនកាន់តែច្រើន បន្ទាប់ពីប្រទេសទាំងពីរមានការហោះ​ហើ​រ​ត្រង់​ជាមួយ​គ្នា​កាន់តែច្រើន។ សម្ដេចនាយករដ្ឋ មន្ត្រីក៏បានលើកឡើងអំពីទំនាក់ទំនង​មិត្ត​ភា​ព​រវាងប្រទេសទាំងពីរ កម្ពុជា និង ចិន ដែលបច្ចុប្បន្នមិនត្រឹមតែភាពជាដៃគូយុទ្ធសាស្ត្រ​គ្រ​ប់​​ជ្រុងជ្រោយប៉ុណ្ណោះទេ ក៏ប៉ុន្តែគឺជាមិត្ត ដែកថែបថែមទៀត។ ជាការឆ្លើយតប គណៈប្រតិភូអ្នកវិនិយោគរបស់ប្រទេសចិនបានគូសបញ្ជាក់ថា ពួកគេ​មា​នទំនុកចិត្តខ្ពស់ចំពោះការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ជាពិសេសការធ្វើឱ្យ​មា​ន​ស្ថេរ​ភាពនយោបាយ និងការៀបចំឱ្យច្បាប់វិនិយោគល្អៗ ដែលជាការផ្តល់ទំនុកចិត្តសម្រាប់​ការ​វិ​និយោគ។ គណៈប្រតិភូ បានថ្លែងថា ពួកគេចង់ឃើញសម្តេចតេជោ ហ៊ុន សែន ដឹកនាំ​កម្ពុ​ជា​បា​នយូរទៅមុខទៀត ដើម្បីធ្វើឱ្យកម្ពុជាមានការអភិវឌ្ឍរីកចម្រើនកាន់តែខ្លាំង និងពូនជ្រំចំ​ណង​មិ​ត្តភាពកម្ពុជា-ចិន ឱ្យកាន់តែប្រសើរ។ ជាងនេះទៀត គណៈប្រតិភូចិន បានសម្តែងនូវ​ការ​​ចា​ប់អា​រម្មណ៍យ៉ាងខ្លាំង ចំពោះកម្ពុជា ហើយក៏បានកោតសរសើរ និងបង្ហាញពីទំនុកចិត្ត ដោ​យ​សារ​ការដឹកនាំរបស់សម្តេចតេជោ ដែលធ្វើឱ្យនយោបាយមានស្ថិរភាព មានច្បាប់​ត្រឹម​ត្រូវ​ ជាពិសេសនោះ គឺចំណងមិត្តភាពកម្ពុជា-ចិន កាន់តែរឹងមាំពីមួយថ្ងៃទៅមួយថ្ងៃ។ គណៈ​ប្រ​តិភូ​ក៏បានសម្តែងនូវការអបអរសាទរ ដែលសម្តេចតេជោ បានអនុញ្ញាតឱ្យគណៈប្រតិភូ ចូ​ល​​ជួបសម្តែងការគួរសម និងបានស្តាប់នូវអនុសាសន៍ និងបទឧទ្ទេសនាម ប្រកប​ដោយខ្លឹម​សា​រ ជាបទពិសោធន៍មួយ អាចជាមេរៀន ហើយក៏បានគោរពជូនពរ​ និងគាំទ្រសម្តេចតេជោ មិន​ត្រឹមតែបន្តដឹកនាំប្រទេស១០ឆ្នាំ ដូចសម្តេចមានប្រសាសន៍នោះទេ គឺសូមឱ្យបន្ត​ដឹកនាំ​ប្រ​ទេស ​បានយូ​រតទៅមុខទៀត។ គួរបញ្ជាក់ដែរថា  បច្ចុប្បន្នអ្នកវិនិយោគចិនបានឈរនៅលំដាប់លេខរៀងទី១ ដែលបាន​បោះ​​ទុនវិនិយោគនៅក្នុងប្រទេសកម្ពុជាយ៉ាងច្រើនសន្ធឹកសន្ធាប់ ដែលមានរហូតទៅដល់ ជិត ២ពាន់លានដុល្លារអាម៉េរិក៕ ដោយ ជឹម ណារី

AKP ភ្នំពេញ ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨ — ស្ថានទូតតំណាងកម្ពុជានៅក្រៅប្រទេស បានបន្តជួយអន្តរាគមន៍ពលរដ្ឋកម្ពុជារងគ្រោះនៅ ក្រៅប្រទេសបានចំនួន២៦នាក់ថែមទៀត ដើម្បីវិលត្រឡប់មកប្រទេសកំណើតវិញ ដោយសារ តែការបោកបញ្ឆោត និងធ្វើការខុសច្បាប់នៅ ប្រទេសទាំងនោះ។ នេះបើយោងតាមសេចក្ដី ប្រកាសរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នាថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨។

ក្នុងសេចក្ដីប្រកាសបានឱ្យដឹងថា ក្រសួងនឹងសហការជាមួយសមត្ថកិច្ចនៃប្រទេសដែល ពលរដ្ឋកម្ពុជារងគ្រោះនៅទីនោះ ដោយផ្តល់ការគាំទ្រ និងទំនុកបំរុងគ្រប់បែបយ៉ាង ដើម្បីអាច រំដោះពួកគេឱ្យត្រឡប់មកប្រទេសវិញដោយសុវត្ថិភាព។សេចក្ដីប្រកាសបន្ដថា ពលករស្រ្តីរង គ្រោះដែលនៅប្រទេសចិនចំនួន១៧នាក់ រងគ្រោះដោយសារតែការបោកបញ្ជោតនាំទៅរៀប ការជាមួយជនជាតិចិននៅក្នុងប្រទេសចិន។ ទន្ទឹមនេះ ពលករចំនួន ៧នាក់ រងគ្រោះដោយ​សារតែ​ការធ្វើការងារខុសច្បាប់នៅប្រទេសម៉ាឡេស៊ី និងឥណ្ឌូណេស៊ីចំនួន ២នាក់ រងគ្រោះ ដោយសារតែធ្វើការងារលើទូកនេសាទ។

ជាមួយគ្នានេះដែរ សម្រាប់ជនរងគ្រោះទាំងនោះគឺមានស្រុកកំណើតនៅខេត្តក្រចេះ កណ្តាល កំពង់ចាម ត្បូងឃ្មុំ បាត់ដំបង តាកែវ រតនគិរី ស្វាយរៀង និងនៅរាជធានីភ្នំពេញ។

បើតាមក្រសួងការបរទេស បានឱ្យដឹងទៀតថា ពលករកម្ពុជារងគ្រោះទាំង២៦ នាក់ នេះ ត្រូវបានស្ថានទូតកម្ពុជានៅក្រៅប្រទេសជួយសម្រួលឱ្យធ្វើមាតុភូមិនិវត្តន៍ មកកម្ពុជា វិញជាបណ្តើរៗហើយចាប់ពីដើមខែសីហា ឆ្នាំ២០១៨នេះ៕

ដោយ ចាន់ សុធីវង្ស