​តុលាការប្រទេសរុស្សីដាក់ពន្ធនាគារអ្នករិះគន់វិមានក្រឹមឡាំង

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព រ៉យតឺ (២៨.០៨.១៨)

រុស្សី៖ តាមរបាយការណ៏ពីទីភ្នាក់ងារសារព័ត៌មានបរទេសបានឲ្យដឹងថា តុលាការមួយរបស់ប្រទេសរុស្សី
បានសម្រេចនៅថ្ងៃចន្ទនេះ ដាក់ពន្ធនាគារមេបក្សប្រឆំាង លោក អាឡិចស៊ី ណាវ៉ាល់នី
ក្រោយពីបានចោទប្រកាន់ថា មេបក្សប្រឆំាងនោះបានបំពានលើច្បាប់ដែលហាមឃាត់មិនឲ្យមានការប្រមូលផ្តុំគ្នាជាសាធារណៈ ។

មេបក្សប្រឆំាងនេះ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃសៅរ៍សប្តាហ៍មុនបន្ទាប់ពីត្រូវជាប់ទោសពីបទរៀបចំឲ្យមានការប្រមូលផ្តុំមួយដោយគ្មានការអនុញ្ញាត នៅទីក្រុងម៉ូស្គូកាលពីថ្ងៃទី ២៧ ខែ មករា កន្លងមកនេះ ដែលក្នុងពេលប្រមូលផ្តុំនោះគាត់បានអំពាវនាវឲ្យមានការធ្វើពហិការមិនទៅបោះឆ្នោតជ្រើសរើសប្រធានាធិបតី ក្នុងប្រទសរុស្សី ។

យោងតាមច្បាប់របស់ប្រទេសរុស្សី ពេលវេលាទីកន្លែង និងចំនួនអ្នកចូលរួមក្នុងការប្រមូលផ្តុំត្រូវតែមានការអនុញ្ញាតជាមុន ពីអាជ្ញាធរ ។​