កម្ពុជា ជាកន្លែងជម្រកដ៏សំខាន់របស់សត្វត្មាតកម្រជិតផុតពូជលើលោក

AKP ភ្នំពេញ ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨ –តាមការផ្សាយព័ត៌មានរបស់ អង្គការ WCS កាលពីថ្ងៃចន្ទ ១រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨ បានបង្ហាញថា ប្រទេសកម្ពុជាគឺជាជម្រកដ៏សំខាន់របស់សត្វត្មាតដែលជាប្រភេទកំពុងរងគ្រោះជិតផុតពូជលើលោក ហើយវាកំពរស់នៅយ៉ាងច្រើន នៅក្នុងប្រទេសកម្ពុជា ។ សត្វត្មាតទាំងបីប្រភេទនោះគឺ  ត្មាតភ្លើង ត្មាតផេះ និង ត្មាតត្នោត ។

តាមការពិពណ៌នាអង្គាការ WCS ថា សត្វត្មាតអាចនាំមកនូវសំណាងល្អ ជាការពិតណាស់សត្វត្មាតគឺជាប្រភេទសត្វស្លាបដ៏កម្រ និង មានតួនាទីយ៉ាងសំខាន់ក្នុងការសម្អាតបរិ ស្ថាន។ សត្វត្មាតមិនសម្លាប់សត្វធ្វើជាអាហារនោះទេ ពួកវាបរិភោគសាកសពស្អុយរលួយដែលងាប់ក្នុងព្រៃ និងក្បែរសហគមន៍ ដែលអាចជួយកាត់បន្ថយការរីករាលដាលនៃជំងឺឆ្លងនានា ហើយថែមទាំងជួយបង្កើនជីវភាពសហគមន៍តាមរយៈអេកូទេសចរណ៍ ។

ដូច្នេះសហគមន៍ និង ប្រជាពលរដ្ឋ ត្រូវរួមគ្នាការពារសត្វត្មាតដែលនាំសំណាងល្អ គួណាស់តែយើងរួមគ្នាការពារថែរក្សាសត្វត្មាតដោយមិនបរិភោគសាច់សត្វព្រៃ និង មិនប្រើប្រាស់ថ្នាំបំពុលសត្វព្រៃ ៕

ដោយណយ នឿន (ប្រភព WCS)