សហភាពអ៊ឺរ៉ុបនិយាយថាជនភៀសខ្លួនស៊ីរី មិនអាចវិលត្រឡប់ទៅកាន់ប្រទេសខ្លួនវិញបានទេ

វិទ្យុជាតិកម្ពុជា/ ឆាយ វីកាល
ប្រភពពី ​រ៉យតឺ ​(២៨.០៨.១៨)

អ៊ឺរ៉ុប៖ សហភាពអ៊ឺរ៉ុប បាននិយាយកាលពីថ្ងៃចន្ទនេះថា សហភាពអ៊ឺរ៉ុបគ្មានការជឿជាក់ថា ប្រទេសស៊ីរី
គឺជាទីកន្លែងមានសុវត្ថភាពសម្រាប់ជនភៀសខ្លួន ដែលចង់វិលត្រឡប់ទៅប្រទេសខ្លួនវិញទេ ។

សហភាពអ៊ឺរ៉ុប និយាយបែបនេះ ជាការឆ្លើយតបចំពោះប្រទេសរុស្សី​ដែលចង់ជំរុញជនភៀសខ្លួនឲ្យវិលទៅកាន់ប្រទេសខ្លួនវិញ និងជំរុញឲ្យសហគមន៍អន្តរជាតិឲ្យផ្តល់ថវិកាដល់ការកសាងឡើងវិញនូវប្រទេសមួយដែលត្រូវខ្ទេចខ្ទាំងដោយសង្រ្គាមនោះ ។

រដ្ឋមន្រ្តីការបរទេសរបស់សហភាពអ៊ឺរ៉ុប នឹងពិភាក្សាគ្នាពីបញ្ហានេះនៅក្នុងប្រទេសអូស្រ្តាលី
ក្នុងសប្តាហ៍នេះ ។ ប្រធានាធិបតីរុស្សី លោកវ្លាឌីមៀ ពូទីនបាននិយាយមុនពេលជួបជាលោកស្រីអធិការបតីអាល្លឺម៉ង់ កាលពីដើមខែនេះ ថា ត្រូវតែមានការរៀបចំដើម្បីឲ្យជនភៀសខ្លួនស៊ីរី អាចវិលទៅកាន់ប្រទេសខ្លួនវិញ ។​