កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះជាលើកដំបូងនូវពិព័រណ៍ម្ហូបអាហារហាឡាល់អន្តរជាតិឆ្នាំ២០១៨

AKP ភ្នំពេញ ថ្ងៃទី ២ ខែ សីហា ឆ្នាំ ២០១៨ –កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះជាលើកដំបូង នូវពិព័រណ៍ម្ហូបអាហារហាឡាល់អន្តរជាតិ ២០១៨ “Halal International Show 2018″ ដែលមានការចូលរួមពីខេត្តទាំង៥ នៃភាគខាងត្បូង របស់ប្រទេសថៃ។ នេះបើយោងតាមការិយាល័យពាណិជ្ជកម្មខេត្តយ៉ាទ្បានៃប្រទេសថៃ

លោក Nianwa Sulaiman ប្រធានការិយាល័យពាណិជ្ជកម្មខេត្ត យ៉ាទ្បា (Yala) បានឱ្យដឹងថា ខេត្តចំនួន នៅភាគខាងត្បូងរួមមាន ខេត្តយ៉ាទ្បា (Yala), ខេត្ត ប៉ាត់តានី (Pattani), ខេត្តណារ៉ាត់ទីវ៉ា (Narathiwas), ខេត្តសង់ក្លា (Songkla) និងខេត្ត សាទូន (Satun) ដែលនឹងរៀបចំកម្មវិធីពិព័រណ៍ម្ហូបអាហារហាទ្បាល់ អន្តរជាតិ 2018 ស្ដីពីភាពច្នៃប្រឌិតថ្មី នៃម្ហូប​​ហាទ្បាល់(Halal International Show 2018 : New Vision of Halal) នៅក្នុងរាជធានី ភ្នំពេញ ដើម្បីបង្កើនឱកាសពង្រីកបណ្តាញទីផ្សារ លើកកម្ពស់សក្តានុពលរបស់សហគ្រិន និងលើកកម្ពស់ផលិតផល ពីខេត្តចំនួន នៅតាមព្រំដែនភាគខាងត្បូងនៃប្រទេស ក្នុងតំបន់អាស៊ាន។ លោកបានបញ្ជាក់ថា ប្រទេសកម្ពុជា ជាប្រទេសដំបូងគេនៅក្នុងតំបន អាស៊ាន ដែលនឹងមានការតាំងពិព័រណ៍ម្ហូបអាហារហាទ្បាល់ Halal ចាប់ពីថ្ងៃទី៣១ ខែសីហា ដល់ថ្ងៃទី ០២ ខែកញ្ញា ឆ្នាំ២០១៨ នៅផ្សារទំនើបអ៊ីអន1 (Aeon Mall 1) ក្នុងប្រទេសកម្ពុជា ដើម្បីបង្ហាញពីសក្តានុពលនៃផលិតផលហាទ្បាល់ និងសេវាកម្មទាក់ទងនឹងហាទ្បាល់ (Halal)។ លើសពីនេះទៀត ព្រឹត្តិការណ៍នេះមានគោលបំណងបង្កើនឱកាស ពង្រីកទីផ្សារ និង លើកកម្ពស់ផលិតផលនៅក្នុងតំបន់អាស៊ាន ជាពិសេសនៅកម្ពុជាដែលជា ទីផ្សារធំមួយ និង មានសក្តានុពលផ្នែកទីផ្សារយ៉ាងធំធេងក្នុងការវិនិយោគ ឬបើកផ្សារសម្រាប់ លក់ផលិតផលហាឡាល់(Halal)ផងដែរ។ លោកបានគូសបញ្ជាក់ទៀតថា ក្នុងចំណោមសមាជិកអាស៊ានទាំង ១០ ប្រទេសកម្ពុជាជាប្រទេស ដែលគួរឱ្យចាប់អារម្មណ៍ជាងគេ សម្រាប់ការពង្រីកទីផ្សារ ផលិតផលហាឡាល់។

លោកបានបន្ថែមទៀតថា កម្ពុជា ត្រូវបានជ្រើសរើសដំបូងគេដើម្បីរៀបចំកម្មវិធីនេះ ហើយយើងសង្ឃឹមថាយើងអាចទទួលបាននូវទស្សនវិស័យ និងចំណេះដឹងថ្មីៗបន្ថែមទៀត ដើម្បីអភិវឌ្ឍន៍ផលិតផលហាឡាល់របស់យើងផងដែរ៕

ដោយ ម៉ៅ ចរិយា