ក្រសួងព័ត៌មាន គ្រោងពង្រឹងសមត្ថភាពអ្នកសារព័ត៌មានស្តីពីការឆ្លើយតបនឹងគ្រោះមហន្តរាយ

វិទ្យុជាតិកម្ពុជា៖ អត្ថបទដោយលោក វ៉ែន សុវុទ្ឋី

ភ្នំពេញ៖ ក្រសួងព័ត៌មានគ្រោងពង្រឹងសមត្ថភាពអ្នកសារព័ត៌  មានស្តីការឆ្លើយត  បនឹងគ្រោះ  មហន្ត  រាយនៅថ្ងៃទី៣១ខែសីហានេះនៅសណ្ឋាគារសាន់វ៉េ ក្នុងគោលបំណងបញ្ជ្រាបការយល់ដឹងដល់អ្នកសាព័ត៌មាន ដើម្បីផ្សព្វផ្សាយបន្តដល់ប្រជាពលរដ្ឋ។

យោងតាមលិខិតក្រសួងព័ត៌មានផ្ញើអញ្ជើញមន្ត្រីវិទ្យុជាតិកម្ពុជាកាលពីពេលថ្មីៗនេះ បានឲ្យដឹងថា អ្នកសារព័ត៌មាន  និងអ្នកគ្រប់គ្រងមកពីស្ថានីយ៍វិទ្យុ ទូរទស្សន៍ សារព័ត៌មានអនឡាញទាំងអស់ នឹងទទួលបានចំណេះ  ដឹងពីជំនាញ  ក្នុង  ការសរសេរព័ត៌មានស្តីពីការ ប្រែប្រួលអាកាសធាតុ និងគ្រោះមហន្តរាយ ផ្សាយទៅប្រកបដោយប្រសិទ្ធភាព នៅពេល  មានគ្រោះហន្តរាយដែលបង្កឡើងដោយធម្មជាតិ ពិសេសគ្រោះទឹកជំនន់ និងខ្យល់ព្យុះជាដើម។

ការបង្កើនការបណ្តុះ បណ្តាលអ្នកសារព័ត៌មានពីបញ្ហាគ្រោះមហន្តរាយនេះបានធ្វើឡើងខណៈ  ដែលបច្ចុប្បន្ននេះ  បញ្ហាការប្រែប្រួលអាកាសធាតុកំពុងតែកើតឡើងច្រើន ហើយបានជៈឥទ្ធិពលអាក្រក់ដល់ជីវភាពរស់  នៅរបស់  ប្រជាពលរដ្ឋ។ ដូច្នេះហើយ អ្នកសារព័ត៌មាន តាមប្រព័ន្ធផ្សព្វផ្សាយ វិទ្យុ ទូរទស្សន៍ អនឡាញត្រូវតែមាន  ចំណេះ  ដឹងឲ្យបានទូលំទូលាយពីបញ្ហាគ្រោះមហន្តរាយនេះ។

អ្នកសារព័ត៌មានមានតួនាទីសារសំខាន់ណាស់ ក្នុងការ ផ្តល់ព័ត៌មានផ្សេងៗ ពិសេស ព័ត៌មានពាក់ពន្ធ័នឹងគ្រោះ  ធម្មជាតិទៅកាន់ប្រជាពលរដ្ឋ នៅនឹង មូលដ្ឋានរបស់ពួកគេ ដើម្បីឲ្យមានការត្រៀមបង្ការនឹងឆ្លើយតប  ជាមុននៅពេលបញ្ហានេះមកដល់។

សូមបញ្ជាក់ថា នេះជាលើកទី២ហើយនៅក្នុងឆ្នាំ២០១៨នេះ ដែលក្រសួងព័ត៌មានបានសហការ ជាមួយក្រសួងបរិស្ថាន បង្កើតសិក្ខាសាលាស្តីពីការពង្រឹងចំណេះដឹងនៃការប្រែប្រួលអាកាសធាតុលនេះ ដល់ពិធីករ ពិធីការិនី អ្នកនិពន្ធ អ្នកផលិតកម្មវិធីព័ត៌មាន អ្នករាយការណ៍ ព័ត៌មាន អោយបានច្បាស់លាស់ ដើម្បីផ្សព្វផ្សាយបន្តដល់  ប្រជាពលរដ្ឋអោយ ចំទិសដៅ៕