ពលរដ្ឋស៊ីរី​ប្រមាណ​១៦.០០០នាក់ត្រឡប់ទៅកាន់មាតុប្រទេសវិញ ពីប្រទេសលីបង់ក្នុងរយៈពេលមួយខែ

AKP ភ្នំពេញ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨ — កាសែតក្នុងស្រុក Asharq Al Awsat បានរាយការណ៍កាលពីថ្ងៃអាទិត្យថា ពលរដ្ឋ​ស៊ីរី​ប្រមាណ ១៦.០០០នាក់​ដែលចូលទៅក្នុងប្រទេសលីបង់ដោយខុសច្បាប់នោះ បានវិលត្រឡប់​ទៅ​កាន់​ស្រុកកំណើតរបស់ពួកគេវិញ គិតចាប់ពីថ្ងៃទី២៣ ខែមិថុនា ដល់ថ្ងៃទី២៣ ខែសីហា​កន្លងទៅនេះ។ ដោយកាត់តាម ព្រំដែន ​Masnaa Border។


សន្តិសុខកណ្តាលលីបង់ បានចេញនូវសេចក្តីសម្រេចមួយដោយចាប់ផ្តើមពីដើម​ខែ​ទាំងនេះ ក្នុងការអនុញ្ញាតឱ្យជនភៀសខ្លួនស៊ីរីដែលកំពុងស្នាក់នៅក្នុងប្រទេសលីបង់ដោយ​ខុសច្បាប់ ឱ្យត្រឡប់ទៅកាន់ប្រទេសស៊ីរីវិញ។ តាមកាសែតនេះបានឱ្យដឹងថា ប្រជាពលរដ្ឋស៊ីរីដែលរស់នៅដោយខុសច្បាប់​នៅក្នុង​ប្រទេសលីបង់​អាចត្រូវបង់ប្រាក់ពិន័យ​ និងបញ្ជូនត្រឡប់ទៅស្រុកវិញ​ ដែលនឹងអនុញ្ញាត​ឱ្យពួកគេចូលទៅក្នុងប្រទេស លីបង់តាមមធ្យោបាយដោយខុសច្បាប់នោះ។

ជនភៀសខ្លួនស៊ីរីប្រមាណជា១លាននាក់​ ត្រូវបានចុះបញ្ជីឈ្មោះជាមួយ​គណៈកម្មា​ធិ​ការ​​ជាន់ខ្ពស់ទទួលបន្ទុកជនភៀសខ្លួន អ.ស.ប ប្រចាំប្រទេសលីបង់ខណៈដែលរដ្ឋាភិបាល​បាន​ព្យាករណ៍ពីចំនួនពិតប្រាកដ​នៃពលរដ្ឋស៊ីរី​នៅក្នុងប្រទេសនេះមានប្រមាណ ១.៥លាន​នាក់៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក មាស សំអុល )