អាកាសយានដ្ឋានដ៏ធំបំផុតក្នុងរដ្ឋញីវម៊ិចស៊ីកូ ត្រូវបានផ្អាកជាបណ្តោះអាសន្ន

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព ស៊ិនហួរ (២៧.០៨.១៨)

អាមេរិក៖ តាមរបាយការណ៏ពីទីភ្នាក់ងារសារព័ត៌មានស៊ិនហួ បានឲ្យដឹងថា អាកាសយានដ្ឋាន សាន់ផត
ដែលជាអាកាសយានដ្ឋានធំបំផុត នៅក្នុងរដ្ឋញីវមិចស៊ីកូ របស់អាមេរិកត្រូវបានបិតផ្អាកដំណើរការជាបណ្តោះអាសន្ន កាលពីព្រឹកថ្ងៃអាទិត្យ ក្រោយពីមានព័ត៌មានថាមានការប៉ុនប៉ងធ្វើអត្តឃាត ។

ប៉ូលិស បានព្យាយាមជួយមនុស្សម្នាក់ ​ដែលប៉ុនប៉ងធ្វើសម្លាប់ខ្លួន ដែលជាហេតុធ្វើឲ្យការហោះហើរ
ទំាងោឡាយត្រូវបានផ្អាក ។

កាលពីថ្ងៃទី ២៧ ខែ មិថុនា ក្រុមដោះគ្រាប់បែក មួយក្រុម បានយកចេញនូវស្បោងមួយ
ដែលត្រូវបានគេទុកចោល នៅកន្លែងទិញសំបុត្រយន្តហោះ ក្នុងអាកាសយានដ្ឋាននោះ
ដែលធ្វើឲ្យមានការផ្អាកការហោះហើរ អស់រយៈពេល ប្រហែលមួយម៉ោង ។​