សេចក្ដីជូនដំណឹង ស្ដីពីការបិទផ្សាយជាសាធារណៈ នូវឯកសារនៃការវិនិច្ឆ័យ ចំនួន ១៥ ថ្ងៃ

រដ្ឋបាលខេត្តកំពង់ឆ្នាំង សូមធ្វើការជូនដំណឹង ស្ដីពី ការបិទផ្សាយជាសាធារណៈ នូវឯកសារនៃការវិនិច្ឆ័យ សម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធសម្រាប់ ភូមិត្រពាំងពោធិ៍ ឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង រយៈពេល ១៥ ថ្ងៃ (ដោយរាប់បញ្ចូលទាំងថ្ងៃឈប់សម្រាក) ចាប់ពីថ្ងៃទី ២៩ ខែសីហា ឆ្នាំ២០១៨ ដល់ថ្ងៃទី ១២ ខែកញ្ញា ឆ្នាំង២០១៨ នៅបរិវេណសាលាបុណ្យ ត្រពាំងពោធិ៍ នៅភូមិត្រពាំងពោធិ៍ ឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ៕