ក្រសួងសាធារណការ និងដឹកជញ្ជូន បំពាក់ស្លាកសញ្ញាចរាចរណ៍ប្រើប្រាស់ថាមពលអគ្គិសនី ពីពន្លឺព្រះអាទិត្យ ក្នុងក្រុងសៀមរាប

AKP សៀមរាប ថ្ងៃទី២៤ ខែសីហា ឆ្នំា២០១៨ —

លោក គឹម ប៉ុនណ្ណា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តសៀមរាប បានឲ្យដឹងនាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨ នេះថា ក្រសួងសាធារណការ និងដឹកជញ្ជូន បំពាក់ស្លាកសញ្ញាចរាចរណ៍ “Sign Traffic LED” ជាប្រភេទ ស្លាកសញ្ញាចរាចណ៍ប្រើប្រាស់ថាមពលអគ្គិសនី ពីពន្លឺព្រះអាទិត្យ នៅតាមកំណាត់ផ្លូវជាតិលេខ៦ និងផ្លូវតំបន់ Pub Street ក្នុងក្រុងសៀមរាប។

រូបថត៖ ឃុត សៅ