មន្រ្តីសភាកម្ពុជា៦០រូបស្វែងរយល់ ពីវិធីសាស្ត្រផ្សព្វផ្សាយព័ត៌មានរបស់សភាណូវែលហ្សេឡង់

វិទ្យុជាតិកម្ពុជា៖ ដោយលោកចេម ហួត

MCមន្រ្តីសភាកម្ពុជា៦០រូបស្វែងរយល់ ពីវិធីសាស្ត្រផ្សព្វផ្សាយព័ត៌មានរបស់សភាណូវែលហ្សេឡង់​ដើម្បីបង្កើន​សមត្ថភាព​លើការងារផ្សព្វផ្សាយព័ត៌មានទៅកាន់ម្ចាស់ឆ្នោត​។

ក្នុងពិធីបើកសិក្ខាសាលាស្តីពី បង្ហាញពីវិធីសាស្ត្រផ្សព្វផ្សាយព័ត៌មានរបស់សភាណូវែលហ្សេឡង់នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨ ឯកឧត្ដម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា បានលើកឡើងថា ការផ្ដល់ព័ត៌មានទៅម្ចាស់ឆ្នោត គឺជាការងារ  សំខាន់មួយ  ដែលសភាត្រូវតែធ្វើជាចាំបាច់។

ជាពិសេសការចែករម្លែកបទពិសោធន៍របស់អគ្គលេខានៃសភាណូ វែល  ហ្សេឡង់នៅពេលនេះ និងផ្តល់ចំណេះដឹង​​ថ្មីៗ​​ដល់មន្ត្រីរដ្ឋសភាកម្ពុជាដើម្បីផ្វផ្សព្វផាយព័ត៌មានតម្រូវ ការពីប្រជាពល រដ្ឋទៅអ្នកតំណាងរាស្រ្ត និងការងារ​សំខាន់​​របស់ថ្នាក់ដឹកនាំរដ្ឋសភាទៅកាន់ប្រជាពលរដ្ឋវិញ។

ឯកឧត្ដម David Martin Wilson អគ្គលេខាធិការនៃរដ្ឋសភាណូវែលហ្សេឡង់ បានមានប្រសាសន៍ថា ក្នុងនាមជា​​មន្ត្រីបម្រើ​ការងារជូនស្ថាប័នសភា ឯកឧត្ដមបានព្យាយាមកាត់បន្ថយនូវរនាំងរវាងជំនួបរវាងសាធារណជន និងសមាជិក​​សភា និងខិតខំជំរុញឲ្យប្រជាពលរដ្ឋចូលរួមជាមួយសភា ចង់ឈ្វេងយល់ពីការងារសភា និងទទួល​​បានព័ត៌​មានពិត​​អំពីសភា។ ជាមន្ត្រីសភាក៏ត្រូវមានការបារម្ភអំពីអ្នកព័ត៌មាន ក្នុងករណីមានការវាយតំលៃខុស ឬផ្សាយព័ត៌មានខុស​​អំពីសភា។ ជាមួយគ្នានេះ ស្ថិតក្នុងសម័យបច្ចេកវិទ្យាព័ត៌មាន ការផ្សព្វផ្សាយព័ត៌មាន​​មិនពិតក៏ងាយនឹងកើតមានផងដែរ ពិសេសតាមបណ្ដាញសង្គមផ្សេងៗ ដែលមន្ត្រីសភាត្រូវតែតាមដាន​​និងធ្វើការ​​កែតម្រូវ ឬតម្រូវឲ្យប្រភពនោះធ្វើការកែ​​តម្រូវឡើងវិញ។

ឯកឧត្ដម បន្តថា  ជាមន្ត្រីសភាត្រូវតែមានគំនិតផ្ដួចផ្ដើមថ្មីៗ ដើម្បីឲ្យប្រជាពលរដ្ឋចង់ដឹងអំពីសភា។ មិនតែប៉ុណ្ណោះ សភាណូវែល​ហ្សេឡង់ បានជំរុញលើកទឹកចិត្តចំពោះពលរដ្ឋ តាំងពីកុមាររហូតដល់យុវជនវ័យជំទង់អាយុ១៥ឆ្នាំ ឲ្យពួកគេមានការចាប់អារម្មណ៍ចំពោះសភា និងចូលរួមការបោះឆ្នោតនៅពេលពួកគេគ្រប់អាយុបោះឆ្នោត។

ឯកឧត្ដមអគ្គលេខាធិការសភាប្រទេសណូវែលហ្សេឡង់ បានឲ្យដឹងដែរថា មធ្យោបាយផ្សព្វផ្សាយព័ត៌មាន​​ទៅកាន់សាធារ​​ណជនរ​បស់សភាណូវែលហ្សេឡង់ គឺធ្វើតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានដូចជា Facebook Twitter Linked Website និងស្ថានីយទូរទស្សន៍ផងដែរ ហើយសភាណូវែលហ្សេឡង់គ្រោងបង្កើនការផ្សាយ​​តាមទូរទស្សន៍​របស់ខ្លួនរហូតដល់២៤ម៉ោងក្នុង១ថ្ងៃថែមទៀត៕