ក្រសួងទេសចរណ៍៖ មគ្គុទ្ទេសក៍ទេសចរណ៍កម្ពុជានិយាយភាសារចិន គឺជាចំណែក​មួយ ដ៏សំខាន់ ​សម្រាប់​ទាក់ទាញ់​ភ្ញៀវទេសចរជនជាតិចិន​ឱ្យ​មកទស្សនាកម្ពុជា

AKP សៀមរាប ថ្ងៃទី២៤ ខែសីហា ឆ្នំា២០១៨ — មន្រ្តីជាន់​ខ្ពស់​ក្រសួង​ទេសចរណ៍បានលើកឡើងថា ដើម្បី​ទាក់ទាញ់​ភ្ញៀវទេសចរជនជាតិចិន​ឱ្យ​មកទស្សនាកម្ពុជា​បាន​ចំនួន​២លាននាក់នៅ​ឆ្នំា២០២០ខាងមុខ មគ្គុទ្ទេសក៍ទេសចរណ៍ កម្ពុជានិយាយភាសារចិន គឺជាចំណែក​មួយដ៏សំខាន់ និងមិនអាច​ខ្វះ​បាន​។


ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលគ្រូបង្គោលមគ្គុទ្ទេសក៍ទេសចរណ៍កម្ពុជាសម្រាប់ទេសចរចិន ឆ្នាំ២០១៨ នៅ​ព្រឹកថ្ងៃទី២៤ ខែសីហាឆ្នាំ២០១៨ឯក​ឧត្តម​ ប៉ាក់ សុខុម រដ្ឋលេខាធិការ​ក្រសួង​ទេសចរណ៍​បាន​មាន​ប្រសាសន៍ថា បច្ចុប្បន្ននេះ​ទីផ្សារទេសចរចិនមាន​កំណើនយ៉ាង​ខ្លាំង​នៅ​លើពិភពលោក នៅឆ្នំា២០២០អ្នកទេសចរចិន នឹង​ចេញ​ក្រៅប្រមាណ២០០លាននាក់ ឬ ច្រើនជាងនេះ ហើយការចំណាយរបស់អ្នកទេសចរចិនទាំងនោះមានប្រមាណ ៤២០ប៊ីលាន ដុល្លារអាម៉េរិក។ នៅឆ្នំា២០៣០អ្នកទេសចរចិន នឹងចេញដើរកម្សាន្តនៅលើពិភពលោក ប្រមាណ៣០០លាននាក់ទៅ៥០០លាននាក់ ហើយការចំណាយកើនដល់ប្រមាណ​៨៥០ប៊ីលានដុល្លារអាម៉េរិក។ ដូច្នេះកម្ពុជាត្រូវតែទាញយក​អ្នកទេសចរចិន និងចំណូល​ពីអ្នកទេសចរចិនឱ្យបាន​ច្រើន។

ឯកឧត្តមបាន​បញ្ជាក់ថា ដើម្បីទាក់ទាញ់​ភ្ញៀវទេសចរជនជាតិចិន​ឱ្យ​មកទស្សនាកម្ពុជា​ឱ្យបាន​ច្រើនជាពិសេសតាមផែនកម្ពុជា និងទទួលបានចំនួន​២លាននាក់នៅ​ឆ្នំា២០២០នោះ មគ្គុទ្ទេសក៍ទេសចរណ៍កម្ពុជានិយាយភាសារចិន គឺជាចំណែក​មួយដ៏សំខាន់ និងមិនអាច​ខ្វះ​បាន​ ព្រោះថា បើយើង​មាន​មគ្គុទ្ទេសក៍ទេសចរណ៍កម្ពុជានិយាយភាសារចិន ច្រើនផ្តល់សេវា កម្មនេះគ្រប់គ្រាន់ អ្នកទេសចរនឹងមកកម្ពុជាច្រើន ព្រោះថា កម្ពុជាមាន​សក្តានុពលទេស​ចរណ៍ ទាំង​បែបប្រវត្តិសាស្រ្ត ធម្មជាតិ និងបេតិកភណ្ឌ។

​​ឯក​ឧត្តមរដ្ឋលេខាធិការបន្តថា ដើម្បី​បណ្តុះបណ្តាមគ្គុទ្ទេសក៍ទេសចរណ៍កម្ពុជានិយាយភាសា ចិនឱ្យបានច្រើន ក្រសួងទេសចរណ៍សហការជាមួយ និងវិទ្យាស្ថានភាសាចិន ប៉េកាំងអន្តរ ជាតិ(Beijing International Chinese College) និងមានការគាំទ្រពីស្ថានទូតចិនប្រចាំកម្ពុជា និងក្រសួងពាណិជ្ជកម្មចិន បានរៀបចំវគ្គបណ្តុះបណ្តាលគ្រូបង្គោលមគ្គុទ្ទេសក៍ ទេសចរណ៍ កម្ពុជាសម្រាប់ទេសចរណ៍ចិនឆ្នាំ២០១៨ ដែលបាន​បិទបញ្ចប់នៅថ្ងៃនេះ។

ទន្ទឹមនេះ គ្រូបង្គោលមគ្គុទ្ទេសក៍ទេសចរណ៍កម្ពុជាសម្រាប់ទេសចរណ៍ចិនឆ្នាំ២០១៨ទាំងនេះ និងធ្វើទៅការបណ្តុះបណ្តាលតាមគ្គុទ្ទេសក៍ទេសចរណ៍កម្ពុជានិយាយភាសារចិន នៅតាម បណ្តាខេត្តនានា។

លោក Liu Yunan ជំនួយការនាយកវិទ្យាស្ថានភាសាចិនប៉េកាំងអន្តរជាតិ បានឱ្យដឹងថា វគ្គបណ្តុះបណ្តាល គ្រូបង្គោលមគ្គុទ្ទេសក៍ទេសចរណ៍កម្ពុជាសម្រាប់ទេសចរណ៍ចិនឆ្នាំ២០១៨ នេះ បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៨ រហូតដល់ថ្ងៃទី ២៤ ខែសីហា ឆ្នាំ២០១៨ ដែលមានគ្រូ​បង្គោលចំនួន៧៨នាក់។ លោកបានបន្ដថា វគ្គបណ្តុះបណ្តានេះ នឹងផ្តល់ជាចំណេះដឹង និងបទ ពិសោធន៍បន្ថែមពីអន្តរជាតិនិងការចែករំលែកបទពិសោធន៍ការងារជាក់ស្តែងស្តីពីមគ្គុទ្ទេសក៍ទេសចរណ៍រវាងកម្ពុជា និងចិន ពិសេសការពង្រឹងសមត្ថភាពពាក់ព័ន្ធ នឹងមគ្គុទ្ទេសក៍ទេស ចរណ៍របស់មន្ត្រី និងបុគ្គលិកកម្ពុជាសម្រាប់ទេសចរចិនឆ្លើយតបទៅនឹងយុទ្ធសាស្ត្រទាក់ ទាញទេសចរចិន សៀវភៅ ស China Ready សម្រាប់ ទេសចរណ៍កម្ពុជា។

ជាមួយគ្នានេះ ការបណ្តុះបណ្តាលនេះបានសិក្សាពីភាសា និងវប្បធម៌ចិន គោល ការណ៍សេវាកម្មមគ្គុទ្ទេសក៍ទេសចរណ៍ ទំនួលខុសត្រូវរបស់មគ្គុទ្ទេសក៏ទេសចរណ៍ ក្រមសីល ធម៌ និងវិន័យមគ្គុទ្ទេសក៏ ការចែករំលែកបទពិសោធន៍ និងបានធ្វើតេស្តសមត្ថភាពនៅចុងវគ្គ សិក្សាដើម្បីជ្រើសរើសបេក្ខជនទៅសិក្សា និងផ្លាស់ប្តូរបទពិសោធន៍បន្តនៅទីក្រុងបេកាំង។

លោក Liu Yunan បានគូស​បញ្ជាក់ទៀតថា ដោយសារទំនាក់ទំនងល្អរវាងកម្ពុជា និងចិន ខាងភាគីចិន និងជួយជំរុញអ្នកទេសចររបស់ខ្លួនឱ្យមកទស្សនាកម្ពុជាឱ្យបាន​ច្រើន​។ សូមបញ្ជាក់ថា កាលពីឆ្នាំ២០១៧ កន្លងមក ក្នុងចំណោមទេសចរអន្តរជាតិមកកម្ពុជាចំនួន ៥.៦លាននាក់ មានភ្ញៀវទេសចរចិនចំនួនជាង១.២លាននាក់ កើនឡើង ៤៦ភាគរយ ឈរនៅ លំដាប់ទី១។ ដោយឡែកក្នុងរយៈពេល៦ខែដំបូង ក្នុងឆ្នាំ២០១៨នេះ កម្ពុជាទទួលទេសចរ ចិនចំនួនជាង៩៣ម៉ឺននាក់កើន៧៦ភាគរយ និងមានចំណែកទីផ្សារប្រមាណ៣១ភាគរយ នៃទេសចរអន្តរជាតិរបស់កម្ពុជា។ បច្ចុប្បន្ននេះមគ្គុទ្ទេសក៍ទេសចរណ៍ភាសាចិន មានចំនួន ១.០៤៦នាក់ ក្នុងនោះនៅខេត្តសៀមរាបមាន៨៥១នាក់ ហើយមគ្គុទ្ទេសក៍ទេសចរណ៍ភាសា ចិនទាំងនេះមិនទាន់អាចឆ្លើតបបានទៅនឹងអ្នកទេសចរចិននៅឡើយទេ៕

ដោយ ឃុត សៅ