អ៊ីស្រាអែលនៅតែសង្ឃឹមថា អាមេរិក នឹងទទួលស្គាល់ ការធ្វើឧបសម្ព័ន្ធខ្ពង់រាបហ្គោឡង់របស់ខ្លួន

AKP ភ្នំពេញ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨ — នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក បេនចាមីន នេតាន់យ៉ាហ៊ូ ( Benjamin Netanyahu ) បាននិយាយពីថ្ងៃព្រហស្បតិ៍ថា ប្រទេសរបស់លោកនៅតែសង្ឃឹមនៅឡើយថា ស.រ.អា នឹងទទួលស្គាល់ការធ្វើឧបសម្ព័ន្ធខ្ពង់រាបហ្គោឡង់របស់ខ្លួន បន្ទាប់ពីមន្ត្រីអាមេរិកម្នាក់បាននិយាយថា បញ្ហានេះមិនមាននៅលើរបៀបវាររបស់សេតវិមាននោះ ។
ប្រទេសអ៊ីស្រាអែលបានកាន់កាប់ភាគច្រើននៃខ្ពង់រាបហ្គោឡង់របស់ស៊ីរី នៅក្នុងសង្គ្រាមមជ្ឈិម បូព៌ា ឆ្នាំ ១៩៦៧ នឹងបានធ្វើឧបសម្ព័ន្ធខ្ពង់រាបនេះ​ក្នុងជាផ្នែករបស់អ៊ីស្រាអែល នៅក្នុងទង្វើមួយដែលមិនដែលមានការទទួលស្គាល់ជាអន្តរជាតិនោះ ។
រដ្ឋាភិបាលអ៊ីស្រាអែលសង្ឃឹមថា ស.រ.អា នឹងធ្វើតាមការទទួលស្គាល់ហ្សេរុយសាឡឹមក្នុងឆ្នាំ ២០១៧ថា ជារដ្ឋធានីរបស់អ៊ីស្រាអែល ដោយទទួលស្គាល់ការធ្វើឧបសម្ព័ន្ធខ្ពង់រាបហ្គោឡង់នេះ ។

កាលពីក្នុងខែឧសភា រដ្ឋមន្ត្រីចារកម្មអ៊ីស្រាអែល លោក យីស្រាអែល កាត ( Yisrael Kayz ) បាននិយាយថា គេរំពឹងថា ស.រ.អា នឹងគាំទ្រការទាមទាររបស់អ៊ីស្រាអែល សម្រាប់អធិបតេយ្យភាពលើទឹកដីនេះ ។

តែយ៉ាងណាក៏ដោយទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក ជន បូលតុន ( John Bolton ) បាននិយាយក្នុងអំឡុងទស្សនកិច្ចរបស់លោកនៅអ៊ីស្រាអែលក្នុងសប្តាហ៍នេះថា គ្មានការពិភាក្សាគ្នាណាមួយពីបញ្ហានេះទេ គ្មានការសម្រេចណាមួយនៅក្នុងរង្វង់រដ្ឋាភិបាលអាមេរិកឡើយ ។

តាមសេចក្តីថ្លែងការណ៍មួយ ធ្វើឡើងដោយការិយាល័យរបស់លោកឱ្យដឹងថា លោក បេនចាមីន នេតាន់យ៉ាហ៊ូ បាននិយាយថា លោកនឹងមិនបោះបង់ចោលសេចក្តីសង្ឃឹមដោយសារតែការកត់សម្គាល់របស់លោក មូលតុន នេះទេ ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន )