មន្ត្រីជាន់ខ្ពស់ CPC អំពាវនាវឱ្យមានការទាក់ទងគ្នាជាអន្តរជាតិកាន់តែប្រសើរឡើង

AKP ភ្នំពេញ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨ — មន្ត្រីជាន់ខ្ពស់មួយរូបរបស់បក្សកុម្មយនិស្តចិន ( CPC ) កាលពីថៃ្ងព្រហស្បតិ៍នេះបានអំពាវនាវឱ្យ មានកិច្ចប្រឹងប្រែង ដើម្បីនិយាយប្រាប់រឿងរ៉ាវរបស់ប្រទេសចិនឱ្យបានល្អ ព្រមទាំងពង្រឹងការទាក់ទងជា អន្តរជាតិបង្កើនការផ្លាស់ប្តូរចិន-បរទេស ព្រមទាំងការយល់ដឹងទៅវិញទៅមក ។


លោក Huang Kunning សមាជិកការិយាល័យនយោបាយមួយរូបនៃគណៈកម្មាធិការកណ្តាល CPC ព្រមទាំងជាប្រធានផ្នែកផ្សព្វផ្សាយសាធារណៈ។ នៃគណៈកម្មាធិការកណ្តាល CPCបានធ្វើការកត់សម្គាល់ នេះ នៅឯកិច្ចប្រជុំថ្នាក់ជាតិមួយ ស្តីពីការងារផ្សព្វផ្សាយសាធារណៈ។

លោក Huang បានសង្កត់ធ្ងន់លើការអនុវត្តស្មារតីសន្និសីទថ្នាក់ជាតិ ស្តីពីការងារផ្សព្វផ្សាយ សាធារណៈ និងមនោគមវិជ្ជា ដែលបានបិទកាលពីថ្ងៃពុធ ។

មន្ត្រីរូបនោះបាននិយាយថា គេគួរតែធ្វើកិច្ចការដើម្បីនិយាយប្រាប់រឿងរ៉ាវរបស់ប្រទេសចិនឱ្យបានល្អធ្វើឱ្យគេបានឮសំឡេងរបស់ចិន ព្រមទាំងបង្ហាញនូវទស្សនៈពិតប្រាកដ, ពហុទិដ្ឋភាព ព្រមទាំងសព្វ ទស្សន៍នៃប្រទេសចិនដល់ពិភពលោក ។

លោក Huang បាននិយាយថា គួរតែធ្វើកិច្ចប្រឹងប្រែងដើម្បីជួយធ្វើឱ្យពិភពលោក ដទៃទៀតយល់ ដឹងកាន់តែល្អឡើង ពីចិនហើយនឹងបង្កើនការផ្លាស់ប្តូរជាមិត្ត នៅក្នុងប្រព័ន្ធផ្សព្វផ្សាយ,វប្បធម៌និងទេសចរណ៍ក៏ដូចជារវាងក្រុមអ្នកផ្តល់យោបល់, ដើម្បីបង្កើនការផ្លាស់ប្តូរជាមិត្តនិងកាយល់ដឹងទៅវិញទៅមករវាងចិននិងបរទេស ។

លោក Huang បាននិយាយថា ផ្នែកផ្សព្វផ្សាយសាធារណៈក៏គួរតែបង្ហាញផងដែរនូវគំនិតនិងរបៀបថ្មី ,ធ្វើឱ្យប្រសើរឡើងការសម្របសម្រលគ្នា ព្រមទាំងបណ្តុះបណ្តាលវិជ្ជាជីវដែលមានសមត្ថភាពថែមទៀតនៅក្នុងការទាក់ទងគ្នាជាអន្តរជាតិ ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន )