អត្រាឧក្រិដ្ឋកម្មរបស់ប្រទេសសិង្ហបុរីបានកើនឡើងក្នុងឆមាសទីមួយឆ្នាំនេះ

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព​ ស៊ិនហួរ (២៤.០៨.១៨)

សិង្ហបុរី៖ យោងតាមស្ថិតិដែលចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ដោយកងកម្លាំងប៉ូលីសសិង្ហបុរីបានឱ្យដឹងថា
អត្រាឧក្រិដ្ឋកម្មប្រទេសសិង្ហបុរីបានកើនឡើង ៣,២ ភាគរយនៅក្នុងឆមាសទីមួយក្នុងឆ្នាំនេះ។

ឧក្រិដ្ឋកម្មសរុបចំនួនជាង ១៦,៤៦០ករណីត្រូវបានរាយការណ៍ចន្លោះពីខែមករាដល់ខែមិថុនាឆ្នាំនេះដែលកើនឡើងពីចំនួនជាង ១៥,៩០០ករណីក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ កំណើននេះកើតមានឡើង
ដោយសារការកើនឡើងយ៉ាងគំហុកនូវសកម្មភាព​ឆបោកប្រាក់កម្ចីនិងការបោកប្រាស់​តាមប្រព័ន្ធអេឡិចត្រូនិច។

ចំនួនករណីបោកប្រាស់ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិចបានកើនឡើង ៥៨ ភាគរយ។
ការឆបោកប្រាក់កម្ចីបានមានចំនួន ១៨៩ ករណីក្នុងឆមាសទី ១ ឆ្នាំមុន ហើយបានកើនឡើងចំនួន ៣៦៤
ករណីក្នុងរយៈពេលដូចគ្នានៅឆ្នាំនេះ គឺកើនឡើងជាង ៩២​ ភាគរយ។