ឯកឧត្តម ឃួង ស្រេង និងមន្រ្តីជំនាញសាលាក្រុងភ្នំពេញ ចុះពិនិត្យស្ថានភាពទឹកទន្លេនៅមុខព្រះបរមរាជវាំង ប្រឡាយបង្ហូរទឹកស្អុយ សន្តិសុខ និងសុវត្ថិភាពចរាចរណ៍

AKP ភ្នំពេញ ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨ —

ឯកឧត្តម ឃួង ស្រេង អភិបាលសាលារាជធានីភ្នំពេញ ដឹកនាំមន្រ្តីជំនាញសាលាក្រុងភ្នំពេញ ចុះពិនិត្យមើល ស្ថានភាពទឹកទន្លេដែល កំពុងឡើងនៅមុខព្រះបរមរាជវាំង ប្រឡាយបង្ហូរទឹកស្អុយ នៅគីឡូម៉ែត្រលេខ១០ ខណ្ឌឬស្សីកែវ និងពិនិត្យមើលសន្តិសុខសណ្តាប់ធ្នាប់ សុវត្ថិភាពចរាចរណ៍ មិនឲ្យរថយន្តធុនធ្ងន់បើកចូលក្រុង នារសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨។

រូបថត៖ អុក សុខខឿន