ព្រះអង្គម្ចាស់ សាអូឌីត សន្យាថា នឹងវាយប្រហារពួកភេរវកម្មនិងពួកជ្រុលនិយម

AKP ភ្នំពេញ ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨ — ទីភ្នាក់ងារសារព័ត៌មានសាអូឌីតបានរាយការណ៍ថា ព្រះអង្គម្ចាស់សាអូឌីត Salman bin Saud បានអះអាងកាលពីថ្ងៃពុធថា ជំហរដ៏រឹងមាំសម្រាប់ប្រទេសរបស់ព្រះអង្គ នឹងប្រយុទ្ធ​ប្រឆាំង​នឹងពួកភេរវកម្ម និងពួកជ្រុលនិយមដើម្បីពង្រឹងសន្តិសុខ និងស្ថិរភាពនៅក្នុងតំបន់ ព្រមទាំងសម្រាប់ពិភពលោកទាំងមូល​។
ព្រះមហាក្សត្របានធ្វើការកត់សម្គាល់បែបនេះ នៅពេលដែលធ្វើជាម្ចាស់ផ្ទះសម្រាប់​ការទទួល​ប្រចាំឆ្នាំនូវមេដឹកនាំប្រទេស ពួកឥស្សរជនអ៊ីស្លាម និងភ្ញៀវនានា សម្រាប់រដូវបុណ្យ​ Hajj នៅឯរាជ្យវាំង​ វិមាន Mina កាលពីថ្ងៃពុធ។
ព្រះអង្គបានមានព្រះបន្ទូលថា វាគឺជាការគួរសមមួយ សម្រាប់ប្រទេសអារ៉ាប៊ីសាអូឌីត ដើម្បីបម្រើដល់ពួកអ្នកធ្វើធម្មយាត្រា និងការការពារសុវត្ថិភាព ព្រមទាំងជាការជួយលើក​កម្លាំងចិត្តពួកគេ។

បន្ទាប់ពីការទទួលនេះដែរ រដ្ឋមន្រ្តីទទួលបន្ទុក Hajj និងUmarh បណ្ឌិត Mohammad Sale bin Taher Benten បាននិយាយថា ព្រះអង្គម្ចាស់បានភ្ញាក់ផ្អើលយ៉ាងខ្លាំង នៃការធ្វើ​ជាម្ចាស់​ផ្ទះសម្រាប់អ្នកធ្វើធម្មយាត្រាជាង១៥០លាននាក់មកពីជុំវិញពិភពលោក ក្នុងអំឡុង​ពេលជាង១០ឆ្នាំកន្លងមកនេះ។ លោកបាននិយាយថា ប្រទេសនេះគឺត្រៀមរួចជាស្រេច​ដើម្បីទទួលពលរដ្ឋមូស្លីមប្រមាណជាង៣០០លាននាក់ ក្នុងរយៈពេល១០ឆ្នាំបន្ទាប់ទៀត៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក មាស សំអុល )