រុស្ស៊ីសង្ឃឹមថា អាមេរិកនឹងត្រៀមរួចជាស្រេចសម្រាប់ កិច្ចពិភាក្សាដ៏សំខាន់មួយនៅទីក្រុងហ្សឺណែវ

AKP ភ្នំពេញ ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨ — អនុរដ្ឋមន្រ្តីការបរទេស​រុស្ស៊ី លោក Sergey Raybkov បានប្រាប់ TASS កាលពីថ្ងៃពុធ​ថា ទីក្រុងមូស្គូសង្ឃឹមថា ភាគីអាមេរិក នឹងបង្ហាញនូវការត្រៀមខ្លួនរួចជាស្រេច សម្រាប់កិច្ច​ពិគ្រោះយោបល់ដ៏សំខាន់មួយ​នៅឯកិច្ចចរចា​នាថ្ងៃអង្គារនេះ រវាងលេខាធិកាក្រុមប្រឹក្សា​សន្តិ​សុខ​រុស្ស៊ី លោក Nikolai Patrushev និងទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក John Bolton ។
មន្រ្តីការទូតរូបនេះបាននិយាយថា យើងមិនបានគិតថា យើងនឹងគ្រប់គ្រងបាននូវ​ការផ្លាស់ប្តូរទំនោរដ៏ឆាប់រហ័សនេះទេ ហើយបានចាត់ទុកកិច្ចទំនាក់ទំនងនេះជាមូលដ្ឋានមួយ នឹងជាការតាមដានមួយចំនួនជាធម្មតា ប៉ុន្តែយើងនឹងត្រូវជំរុញនូវបញ្ហាទាំងនេះ​។ ចាប់ពីមាន​ការចង្អុលបង្ហាញទាំងនេះ កិច្ចប្រជុំនៅថ្ងៃនេះ អាចមានសញ្ញាវិជ្ជមានដ៏សំខាន់មួយ។

មន្រ្តីការទូតជាន់ខ្ពស់រូបនេះបាននិយាយទៀតថា យើងសង្ឃឹមលើភាគីអាមេរិក​ចំពោះ​ការត្រៀមខ្លួនរួចជាស្រេចនាពេលថ្មីៗនេះ ដើម្បីធ្វើកិច្ចពិគ្រោះយបល់ដ៏សំខាន់នេះ ហើយមិន​គ្រាន់តែឆ្លើយតបទៅនឹងការដេញដោលរកហេតុផលដោយផ្ទាល់ខ្លួនរបស់ពួកគេ ដោយគ្មាន​ស្តាប់​ទៅនឹងអ្វី​ដែលភាគីរុស្ស៊ីនិយាយដល់គោរពរាប់ទាំងនេះ និងរបៀបដែលវានាំឱ្យមាន​ប្រតិកម្ម ប្រសិនបើមិនមានការឆ្លើយប្រកបដោយការ​ស្ថាបនាណា​មួយនោះទេ។

លោក Patrushev និងលោក Bolton នឹងជួបប្រជុំគ្នានៅទីក្រុងហ្សឺណែវ​នាថ្ងៃទី២៣ ខែសីហានេះ។ ពួកគេគ្រោងនឹងធ្វើកិច្ចពិភាក្សាគ្នា ពីស្ថិរភាពជាយុទ្ធសាស្រ្ត សន្តិសុខក្នុង​តំបន់ ពីស្ថានការណ៍នៅក្នុងប្រទេសស៊ីរី និងអ៊ុយក្រែន នឹងជាពិសេសកិច្ចទំនាក់ទំនង​ទ្វេភាគី៕

( ប្រភព TASS បកប្រែដោយលោក មាស សំអុល )