ចិនបើកស្ថានកុងស៊ុលទី៦នៅប្រទេសរុស្ស៊ី

AKP ភ្នំពេញ ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨ — ប្រទេសចិនបានបើកអគ្គកុងស៊ុលមួយក្នុងទីក្រុង Kazan របស់ប្រទេសរុស្ស៊ីកាលពីថ្ងៃពុធ ជាស្ថាន កុងស៊ុលចិនទី៦ក្នុងប្រទេសរុស្ស៊ី ។
ឯកអគ្គរដ្ឋទូតចិននៅរុស្ស៊ី លោក Li Hui បាននិយាយថា ការបើកអគ្គកុងស៊ុលនេះនឹងដោះស្រាយ នូវតម្រូវការជាបន្ទាប់នៃការអភិវឌ្ឍថ្នាក់ខ្ពស់ ដែលមាននិរន្តរភាពនៃភាពជាដៃគូសម្របសម្រួលជាយុទ្ធ សាស្ត្រដ៏ទូលំទូលាយចិន-រុស្ស៊ី ។

លោក Li បាននិយាយនៅឯពិធីបើកនោះថា ការបង្កើតស្ថានកុងស៊ុលនេះ ក៏នឹងឆ្លើយតបផងដែរ ទៅនឹងបំណងប្រាថ្នាដ៏ខ្លាំងរបស់ប្រជាជនទាំងពីរ ក្នុងការកសាងនូវចំណងទាក់ទងជាមិត្ត ។

Kazan គឺជារដ្ឋធានីនៃសាធារណរដ្ឋតាតាស្ថាននឹងជាទីក្រុងដែលមានប្រជាជនច្រើនបំផុតទី៦ក្នុងប្រទេសរុស្ស៊ី ។
បច្ចុប្បន្នប្រទេសចិនមានស្ថានកុងស៊ុលនៅវ៉ាឌីវ៉ូស្តុក , ខាបារ៉ូវ, កាហ្សាន , សាំងភីធឺស្បឺក , យ៉េកាតេរីនបឺក និងអៀរគុត របស់ប្រទេសរុស្ស៊ី ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន)