ប្រទេសវៀតណាម និងចិនជំរុញឱ្យបង្កើតកិច្ចសហប្រតិបត្តិការរវាងបណ្តាខេត្ត

AKP ភ្នំពេញ ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨ — កាលពីថ្ងៃទី២២ ខែសីហា លោក Tran Quoc Vuong សមាជិកការិយាល័យនយោបាយ នឹងជាសមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សកុម្មុយនិស្តវៀតណាម បានស្នើឱ្យខេត្ត Shaanxi របស់ប្រទេសចិនបង្កើនកិច្ចសហប្រតិបត្តិការជាមួយបណ្ដាខេត្តរបស់វៀតណាម និងលើកកម្ពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និងវប្បធម៌។
លោក Vuong បានស្នើដូចនេះ នៅក្នុងជំនួបលោកបានជម្រាបជូនភ្ញៀវរបស់លោកអំពីលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងសាន់ស៊ីនិងវៀតណាមជាទូទៅនិងតំបន់របស់គាត់ជាពិសេសនឹងបានសម្តែងមតិរបស់គាត់លើទិសដៅដើម្បីបង្កើនទំនាក់ទំនងសម្រាប់ពេលអនាគត។

លោក Vuong បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលនានា ដែលបានកត់ត្រាដោយខេត្តរបស់ចិននាពេលថ្មីៗនេះ ដោយលោកបានកត់សម្គាល់ និងជឿជាក់ថា ក្រោមការដឹកនាំរបស់គណៈកម្មាធិការខេត្ត CPC និងអាជ្ញាធរខេត្ត ប្រជាជនដែលរស់នៅខេត្ត Shaanxi នឹងបំពេញគោលដៅ និងភារកិច្ចដែលបានកំណត់ដោយសមាជជាតិ CPC លើកទី ១៩ បានពេញលេញ។

ក្នុងការឆ្លើយតប លោក Hu Heping បាននិយាយអំពីកិច្ចខិតខំប្រឹងប្រែងរបស់ខេត្ត Shaanxi ក្នុងការកសាងបក្ស ការអភិវឌ្ឍសង្គមសេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្រ ជាពិសេសបទពិសោធន៍របស់ខ្លួននៅក្នុងការកែទម្រង់ និងការបើកទូលាយ ក៏ដូចជាការអនុវត្តសេចក្តីសម្រេចដែលបានអនុម័តនៅសមាជជាតិ CPC លើកទី ១៩ ផងដែរ។

លោកបានជម្រាបជូនភ្ញៀវរបស់លោកអំពីលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងខេត្ត Shaanxi និងវៀតណាមក្នុងលក្ខណៈទូទៅ និងនៅតាមបណ្តាខេត្តរបស់ខ្លួនជាពិសេស នឹងបានសម្តែងមតិរបស់គាត់ក្នុងទិសដៅដើម្បីបង្កើនទំនាក់ទំនងសម្រាប់ពេលអនាគត៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)