កងកម្លំាងពិសេសក្នុងប្រទេសអាល្លឺម៉ង់ចាប់ខ្លួនជនសង្ស័យជាភេរវករ​

វិទ្យុជាតិកម្ពុជា/ ឆាយ វីកាល
ប្រភព ស៊ីនហួ (២៣.០៨.១៨)

អាល្លឺម៉ង់៖ កាលពីថ្ងៃពុធនេះ កងកម្លំាងពិសេសក្នុងប្រទេសអាល្លឺម៉ង់ បានឃាត់ខ្លួនជនជាតិរុស្សីមួយរូប
ដែលត្រូវបានចោទប្រកាន់ដោយក្រុមព្រះរាជអាជ្ញា ថា មានគម្រោងការធ្វើការវាយប្រហារភេរវកម្ម
នៅក្នុងប្រទេសអាល្លឺម៉ង់ ។

ទីភ្នាក់ងារព័ត៌មានស៊ិនហួ បានរាយការណ៍ថា ក្រុមព្រះរាជអាជ្ញា បានចាត់ទុកជនសង្ស័យនោះ ថា
ជាជនកាន់សាសនាឥស្លាមរ៉ាឌីកាល់មួយរូប ដែលបានឃុបឃិតជាមួយជនម្នាក់ទៀត
ដើម្បីផលិតគ្រឿងផ្ទុះ យ៉ាងច្រើនសន្ធឹកសន្ធាប់ ដើម្បីបើកយុទ្ធនាការសម្លាប់​ទ្រង់ទ្រាយធំ
នៅតាមតំបន់មួយចំនួនក្នុងប្រទេសអាល្លឺម៉ង់ ។

គម្រោងការរបស់ជនទំាងពីរ ត្រូវបានប៉ូលីសអាល្លឺម៉ង់ស្រាវជ្រាវដឹងមុន កាលពីខែ តុលា ​ឆ្នំា ២០១៦
ដែលធ្វើឲ្យជនសង្ស័យជាភេរវករម្នាក់ក្នុងចំណោមជនទំាងពីរនាក់ រត់ទៅកាន់ប្រទេសបារំាង
ដែលនៅទីនោះ ត្រូវបានអាជ្ញាធរបារំាងចាប់បានកាលពីខែមេសា ​ឆ្នំា ២០១៧ ។