រដ្ឋមន្រ្តីការបរទេស៖ អាមេរិកនឹងបន្តដាក់ទណ្ឌកម្មលើកូរ៉េខាងជើង រហូតដល់ការរំសាយនុយក្លេអ៊ែរ

AKP ភ្នំពេញ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨ — រដ្ឋមន្រ្តីការបរទេសកូរ៉េខាងត្បូងលោកស្រី ហ្កាង គីយ៉ុង-វ៉ា បាននិយាយកាលពីថ្ងៃ​អង្គារ​ថា អាមេរិកគ្រោងនឹងដាក់ទណ្ឌកម្មបន្ថែមទៀត ទៅលើកូរ៉េខាងជើង លុះត្រាតែវាមាន​ការយកចិត្តទុកលើវិធានការនានាសម្រាប់ការរំសាយអាវុធនុយក្លេអ៊ែរ។
ដោយថ្លែងនៅឯកិច្ចប្រជុំសភាជាតិមួយ​នៅទីក្រុងសេអ៊ូល លោកស្រីបានបង្ហាញ​ផង​ដែរ​ពី​ភាព​ផ្ទុយគ្នាមួយ រវាងសម្ព័ន្ធមិត្តចំពោះការក្រឡាប់ចាក់នាពេលថ្មីៗនេះរបស់​ទីក្រុង​ព្យុងយ៉ាង។

លោកស្រី ហ្កាង បាននិយាយថា សំណួរដែលបានសួរថា ប្រសិនបើរដ្ឋាភិបាលកូរ៉េខាង​ត្បូងព្រមព្រៀងគ្នាជាមួយអាមេរិក នោះនឹងមិនត្រូវមានសកម្មភាពលើកទឹកចិត្តការធ្វើមិនឱ្យមាននុយក្លេអ៊ែរនោះឡើយ ហើយខ្ញុំគិតថា នឹងមិនអាចមានការរូបរួមគ្នាពេញលេញណាមួយ សម្រាប់ការរៀបចំនេះដែរ។

លោកស្រីបានគូសបញ្ជាក់ថា ប្រទេសកូរ៉េខាងត្បូង គឺជាភាគីដែលជាប់ពាក់ព័ន្ធ​ដ៏សំខាន់មួយ ក្នុងឋានៈជាប្រទេសេជិតខាងមួយរបស់កូរ៉េខាងជើង ខណៈដែលអាមេរិក​បាននឹងកំពុងកំណត់អាទិភាពលើការធ្វើមិនឱ្យមាននុយក្លេអ៊ែរនោះ។ លោកស្រីបានបន្ថែមថា ក៏ប៉ុន្តែ ស្នូលនៃកិច្ចសម្របសម្រួលរបស់សម្ព័ន្ធមិត្ត គឺស្ថិតលើការចែករំលែកប្រកបទៅដោយ​ភាព​យោគយល់គ្នាលើស្ថានការណ៍នានាដែលជាប់ទាក់ទង។

លោកស្រីបានបន្តថា អាមេរិកនៅរក្សាតួនាទីមួយដែលថា ការដាក់ទណ្ឌកម្មនានាអាច​នៅតែដើរ តួនាទីសំខាន់ដដែលនៅក្នុងប្រទេសកុំមុយនីស្តមួយនេះ ចំពោះអាវុធនុយក្លេអ៊ែរ​របស់​​ខ្លួន ព្រមទាំង​ហាក់ដូចជានឹងមានការសកម្មភាពបន្ថែមទៀត រហូតដល់ខ្លួនទទួលយក​មក​​​អនុវត្តនូវវិធានការណ៍ដ៏សំខាន់នេះ៕

( ប្រភព យន់ហាប់ បកប្រែដោយលោក មាស សំអុល )