កម្ពុជានិងថៃបន្តពង្រឹងកិច្ចសហប្រតិបត្តការលើវិស័យព័ត៌មាន

វិទ្យុជាតិកម្ពុជា៖ អត្ថបទដោយកញ្ញាអុិនហ្វានីន

ប្រទេសថៃ៖គណៈប្រតិភូក្រសួងព័ត៌មានព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញទៅចូលរួមប្រជុំការអនុវត្តន៍អនុស្សរណៈយោគយល់គ្នា (MOU) ស្តីពីការលើវិស័យព័ត៌មានលើកទី10 នៅខេត្តបុរីរាម នៃព្រះរាជាណាចក្រថៃឡង់ចាប់ពីថ្ងៃទី20 ដល់ថ្ងៃទី22 ខែសីហា ឆ្នាំ2018។

ការប្រជុំនេះត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំដោយភាគីកម្ពុជា និងថៃផ្លាស់ប្តូរគ្នាធ្វើជាម្ចាស់ផ្ទះ សម្រាប់ឆ្នាំនេះខាងភាគីថៃធ្វើជាម្ចាស់ផ្ទះ។ ក្នុងកិច្ចប្រជុំភាគីទាំងពីរបានធ្វើការពិភាក្សា និងព្រមព្រៀងលើការផ្លាស់ប្តូរការផ្សាេយរវាងកម្ពុជា និងថៃ ទាំងផ្នែកទូរទស្សន៍ វិទ្យុ និងប្រព័ន្ឋផ្សព្វផ្សាយរបស់ប្រទេសទាំងពីរ ដោយកិច្ចពិភាក្សាក៏បានលើកឡើងពីផលលំបាក និងចែករំលែកបទពិសោធន៍ទៅវិញទៅមកដើម្បីពង្រឹងការផ្សាយរវាងប្រទេសទាំងពីរឲ្យកាន់តែមានប្រសិទ្ឋភាព។ ក្រៅពីផ្លាស់ប្តូរការផ្សាយ ភាគីទាំងពីរក៏បានផ្លាស់ប្តូរមន្ត្រីផ្នែកសារព័ត៌មាន និងអ្នកជំនាញពាក់ព័ន្ឋទៅធ្វើទស្សនៈកិច្ចដកបទពិសោធន៍រវាងប្រទេសទាំងពីរផងដែរ។
ជាចុងបញ្ចប់នៃកិច្ចប្រជុំភាគីកម្ពុជា និងថៃបានធ្វើការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើផ្នែកផ្សព្វផ្សាយព័ត៌មានរវាងប្រទេសទាំងពីរ៕