ឥណ្ឌូណេស៊ី និងកូរ៉េខាងត្បូងអំពាវនាវឱ្យង្កើនល្បឿនកិច្ចចរចា ​PCEP

AKP ភ្នំពេញ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨ — រដ្ឋមន្ត្រីមួយរូបបាននិយាយថា ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ហ្សូកូ វីដូដូ ( Joko Widodo ) និងនាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង ដែលកំពុងធ្វើទស្សនកិច្ចលោក លី ណាក់ – យ៉ុង ( Lee Nak –Yeon ) បានជួបគ្នានៅឯវិមានរដ្ឋក្នុងក្រុងហ្សាការតា កាលពីថ្ងៃចន្ទ ដោយបានអំពាវនាវឱ្យពន្លឿនភាពជាដៃគូសេដ្ឋកិច្ចដ៏ទូលំទូលាយថ្នាក់តំបន់ ( RCEP ) ។
រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី លោកស្រី រ៉េតណូ ម៉ារស៊ូឌី ( Retno Marsudi ​) បានប្រាប់ពួកអ្នកយកព័ត៌មានបន្ទាប់ពីកិច្ចប្រជុំនោះថា មេដឹកនាំទាំងពីរគិតថា វាជាការចាំបាច់ក្នុងការគាំទ្រកិច្ចសហប្រតិបត្តិការថ្នាក់ទ្វេភាគីនិងថ្នាក់តំបន់នៅពេលមានភាពមិនច្បាស់លាស់ខាងសេដ្ឋកិច្ចជាសកលនោះ ។

លោកស្រីបាននិយាយថា មេដឹកនាំទាំងពីរបានពិនិត្យមើលការជំរុញឱ្យលឿននៅក្នុងកិច្ចចរចា RCEP ។ នៅពេលដែលកិច្ចចរចានេះត្រូវបានគេបញ្ចប់វានឹងបញ្ជូនសារដ៏ខ្លាំងមួយថា ការធ្វើសមាហរណកម្មសេដ្ឋកិច្ចក្នុងអាស៊ី និងដំណើរការទៅដោយរលូន ។

លោកស្រី រ៉េតណូ មានការរីករាយដែលថា ការជំរុញឱ្យលឿនដើម្បីបញ្ចប់កិច្ចចរចានេះ នឹងបញ្ចប់ក្នុងពេលប៉ុន្មានខែខាងមុខនោ ពេលដែលការមិនចុះសម្រុងគ្នាខ្លះ នៅក្នុងកិច្ចចរចានេះ បាននៅតូចកាលពីពេលថ្មីៗនេះ ។
លោកស្រីបាននិយាយថា គម្លាតនេះ គេគប្បីលៃសម្រួលឱ្យបាន ។ ជាក់ស្តែងយើងសង្ឃឹមថា កិច្ចចរចានេះនឹងបញ្ចប់នៅដំណាច់ឆ្នាំនេះ តែយ៉ាងណាក៏ដោយយើងចាំបាច់ត្រូវមើលឱ្យឃើញនូវការរីក ចម្រើន ។

RCEP គឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីមួយ ដែលបានស្នើឡើងរវាងសមាជិកប្រទេសអាស៊ាន ទាំង១០ ហើយនឹងប្រទេស ៦ ដែលជាមួយប្រទេសទាំងនេះ អាស៊ានមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលមានស្រាប់ គឺប្រទេសចិន , ជប៉ុន , កូរ៉េខាងត្បូង, ឥណ្ឌា , អូស្ត្រាលី និង នូវែលហ្សេឡង់៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន )