មានការបាញ់ទៅលើស្ថានទូតអាម៉េរិកក្នុងប្រទេសតួកគី,គ្មានការខូចខាតណាមួយទេ

AKP ភ្នំពេញ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨ — ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករាយការណ៍ថា ពួកអ្នកវាយប្រហារដែលគេមិនស្គាល់អត្តសញ្ញាណបាន បាញ់កាំភ្លើងទៅលើស្ថានទូតអាមេរិកនៅក្នុងទីក្រុងអង់ការ៉ា កាលពីព្រឹកថ្ងៃចន្ទនេះ ដែលទៅត្រូវបង្អួចមួយ នៃបន្ទប់សន្តិសុខប៉ុន្តែមិនបណ្តាលឱ្យមានអ្នកស្លាប់ឬរបួសណាមួយទេ ។

អ្នកផ្សាយទូរទស្សន៍ CNN នៅតួកគីរាយការណ៍ថា គេរាយកាណ៍ថា យ៉ាងហោចណាស់មានគ្រាប់ កាំភ្លើង៤គ្រាប់ត្រូវបានគេបាញ់នៅខាងមុខ Gate 6 របស់ស្ថានទូតចេញពីរថយន្តពណ៌សមួយគ្រឿងនៅ ប្រហែលម៉ោង៥ព្រឹក ម៉ោងក្នុងស្រុក ។

ប៉ូលីសកំពុងធ្វើការស្រាវជ្រាវរកពួកជនសង្ស័យ ដែលគេរាយការណ៍ថា បានគេចខ្លួនតាមរថយន្ត ពណ៌សមួយគ្រឿង នៅមុនផ្លាកលេខរថយន្តនោះអាចត្រូវគេមើលឃើញ ។ ស្ថានទូតនេះគេនឹងបិទនៅសប្តាហ៍នេះ សម្រាប់ការឈប់សម្រាកជាផ្លូវការមួយ ដើម្បីប្រារព្ធដល់ បុណ្យ Eid al- Adha ។

ការវាយប្រហារនេះធ្វើឡើងនៅពេលដែលមានភាពតានតឹងខ្លាំងរវាងក្រុងអង់ការ៉ា និងក្រុងវ៉ាស៊ីង តោន នៅលើការឃុំឃាំងប៉ាស្ទ័រអាមេរិកម្នាក់នៅក្នុងប្រទេសតួកគី ។ បេសកកម្មការទូតអាមេរិកក្នុង ប្រទេសតួកគីត្រូវបានគេវាយប្រហារជាច្រើនលើកក្នុងពេលកន្លងទៅ ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន )