សមាជិកនៃសន្និសីទអាស៊ាន-ចិន-UNDP ចំនួន១៦០នាក់ ជួបពិភាក្សាជាមួយតំណាងសហគមន៍ អាជ្ញាធរមូលដ្ឋាន នៅខេត្តសៀមរាប

AKP សៀមរាប ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ —

សមាជិកនៃសន្និសីទអាស៊ាន-ចិន-UNDស្តីពីការបញ្ជ្រាបដល់ថ្នាក់មូលដ្ឋាននៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព​ និង ការសម្រេចបានការលុបបំបាត់ភាពក្រីក្រ ចំនួន១៦០នាក់ ជួបពិភាក្សាជាមួយតំណាងសហគមន៍ អាជ្ញាធរមូលដ្ឋាន ឃុំ សង្កាត់ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត សហគ្រិនវ័យក្មេង សមាគមន៍ទេសចរណ៍ នាថ្ងៃទី២០ ខែសីហា ឆ្នំា២០១៨ នៅខេត្តសៀមរាប ដោយបែងចែកជាក្រុម  និងផ្តោតសំខាន់ទៅលើប្រធានបទ ស្តីពីការបញ្ជ្រាបយេនឌ័រ  ការកាត់បន្ថយហានិភ័យនៃគ្រោះមហន្តរាយ ជីវភាពរស់នៅប្រកបដោយនិរន្តរភាព សម្រាប់កសិករ និងសហគ្រិន និងការកសាងសមត្ថភាពមន្ត្រីមូលដ្ឋាន។

រូបថត៖ ឃុត សៅ