ក្រុមសង្គ្រោះធ្វើការយ៉ាងសកម្មជួយជនរងគ្រោះទឹកជំនន់នៅប្រទេសឥណ្ឌា

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព រ៉យតឺរ (២០.០៨.១៨)

ឥណ្ឌា៖ កាលពីថ្ងៃអាទិត្យភ្លៀងបង្កទឹកជំនន់​នៅក្នុងរដ្ឋកេរ៉ាឡា ​ប្រទេសឥណ្ឌាបានថយចុះបន្តិច
ដែលធ្វើឲ្យរាប់ពាន់​គ្រួសារអាចមានលទ្ធភាពស្វែងរកទីសុវត្ថភាព និងជំនួយបានដោយស្រួល
ប៉ុន្តែអាជ្ញាធរភ័យខ្លាចមានការផ្ទុះនៃជំងឺក្នុងចំណោមមនុស្សដែលមានប្រមាណ ៧២៥.០០០
នាក់ប្រមូលផ្តុំគ្នានៅជំរំសង្គ្រោះនោះ។

ភ្លៀងឥតឈប់ឈរចាប់តាំងពីថ្ងៃទី ៨
ខែសីហាបានបណ្តាលឱ្យមានទឹកជំនន់ដ៏អាក្រក់បំផុតក្នុងមួយសតវត្សមកហើយនៅរដ្ឋភាគនិរតីនៃប្រទេសឥណ្ឌា
ហើយមនុស្សជិត ២០០ នាក់បានស្លាប់នៅក្នុងទឹកជំនន់និងការបាក់ដី។

ដោយប្រើទូកនិងឧទ្ធម្ភាគចក្រ កង
យោធារបស់ឥណ្ឌាបានដឹកនាំកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះដើម្បីជួយមនុស្សនៅតាមមូលដ្ឋាននានា
ដែលជាប់គាំងមិនអាចទៅណាបាន​ អស់រយៈពេលជាច្រើនថ្ងៃ
ដោយមានមនុស្សជាច្រើននាក់នាំគ្នាប្រមូលផ្តុំ​នៅលើដំបូលផ្ទះហើយក៏កំពុងត្រូវការម្ហូបអាហារនិងទឹកស្អាតផងដែរ ។