រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់និយាយថាសហរដ្ឋអាមេរិកញៀនក្នុងការដាក់ទណ្ឌកម្មប្រទេសដ៏ទៃ

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព ស៊ីអិនអិន (២០.០៨.១៨)

អ៊ីរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក ម៉ូហាម៉ាដ ហ្សាវ៉ាដ ហ្សារីហ្វ (Mohammad Javad Zarif)
បាននិយាយកាលពីថ្ងៃអាទិត្យនៅក្នុងបទសម្ភាសមួយពីទីក្រុងតេអេរ៉ង់ថាសហរដ្ឋអាមេរិកញៀនក្នុងការដាក់ទណ្ឌកម្មលើប្រទេសអ៊ីរ៉ង់។

លោកបានប្រាប់ទូរទស្សន៍ស៊ីអិនអិន ​ថាលោកជឿជាក់ថា
សហរដ្ឋអាមេរិកមានជំងឺម្យ៉ាងគឺការញៀននឹងការដាក់ទណ្ឌកម្មប្រទេសដ៏ទៃ។
ទោះបីជាក្នុងអំឡុងពេលនៃរដ្ឋការលោកអូបាម៉ាក៏សហរដ្ឋអាមេរិកបានសង្កត់ធ្ងន់លើការបន្ថែមទណ្ឌកម្មថ្មី
ជាជាងការអនុវត្តឲ្យសំរេច​នូវទណ្ឌកម្មចាស់របស់ខ្លួនជាមុនសិន ។

លោករដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់បានសម្តែងការសោកស្តាយរបស់លោកថាសហរដ្ឋអាមេរិកមិនដឹងថាទណ្ឌកម្មទាំងអស់នោះគ្មានប្រសិទ្ធភាពក្នុងការផ្លាស់ប្តូរបរិយាកាសនយោបាយនៅក្នុងប្រទេសអ៊ីរ៉ង់ ឡើយ។