រដ្ឋមន្រ្តីការបរទេសអាមេរិក​នឹងធ្វើទស្សនកិច្ចនៅប្រទេសកូរ៉េខាងជើង នាពេលឆាប់ៗនេះសម្រាប់ដំណើរទស្សនកិច្ចជាលើកទី៤

AKP ភ្នំពេញ ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ — ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក ចន ប៊ុលតុន បាននិយាយកាលពីថ្ងៃសៅរ៍​នៅ​ទីក្រុងវ៉ាស៊ីងតោនថា រដ្ឋមន្រ្តីការបរទេសអាមេរិក លោក ម៉ិក ពុំពីអូ នឹងចេញដំណើរ​សម្រាប់​ទស្សនកិច្ចមួយ​ទៅកាន់កូរ៉េខាងជើង សម្រាប់ដំណើរទស្សនកិច្ចជាលើកទី៤ ចាប់តាំង​ពី​លោក​បានបន្តឡើងកាន់តំណែងនាពេលថ្មីៗនេះ​។
នៅក្នុងកិច្ចសម្ភាសន៍មួយ ជាមួយកម្មវិធី «សប្តាហ៍នេះ»របស់ទូរទស្សន៍ BBC លោក ប៊ូលតុន បាននិយាយថា ខ្ញុំគិតថា រដ្ឋមន្រ្តីការបរទេសលោក ពុំពីអូ នឹងត្រឡប់ទៅកាន់ទីក្រុង​ព្យុងយ៉ាងវិញនាពេល ឆាប់ៗខាងមុខនេះ សម្រាប់ដំណើរទស្សនកិច្ចលើកទី៤របស់លោក។

លោកបាននិយាយថា ខ្ញុំគិតថា ពេលវេលាណាមួយនោះ នឹងត្រូវបានគេប្រកាស​នៅពេលវេលាសមរម្យណាមួយដោយក្រសួងការបរទេស ដោយបន្ថែមថា ភាគគីអាមេរិក សង្ឃឹមថា​ លោក ពុំពីអូ នឹងជួបប្រជុំជាមួយមេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុង-អ៊ុន​។

លោកបានកត់សម្គាល់ថា កូរ៉េខាងជើងមានពេលមួយឆ្នាំដើម្បីអនុវត្តតាមរយៈការធ្វើ​សេចក្តី​សម្រេចចិត្តជាយុទ្ធសាស្រ្ត ក្នុងការរំលាយនុយក្លេអ៊ែរ ។ តែទោះជាយ៉ាងណាក៏ដោយ​ លោកមិនបានផ្តល់ព័ត៌មាន​លម្អិត​បន្ថែមស្តីអំពីពេលវេលាជាក់លាក់នៅឡើយទេ។ លោកបាន​បន្ថែមថា យើងនឹងបន្តអនុលោម​តាមកូរ៉េខាងជើងតាមរយៈការប្តជ្ញាចិត្តនានា៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក មាស សំអុល )