ពួកសកម្មប្រយុទ្ធតាលីបង់ចាប់យកបានស្រុកយ៉ាងសំខាន់នៅអាហ្វហ្កានីស្ថានខាងជើង

AKP ភ្នំពេញ ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ — ប្រធានក្រុមប្រឹក្សាថ្នាក់ខេត្ត លោក តាហ៊ៀរ រ៉ាម៉ានី បាននិយាយពីថ្ងៃអាទិត្យថា ពួកសកម្មប្រយុទ្ធ តាលីបង់ បន្ទាប់ពីការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លាមកបានត្រួតត្រាស្រុកប៊ីលស៊ីរ៉ាក់ នៅក្នុងខេត្តហ្វារយាបភាគ ខាងជើង ។
បន្ទាប់ពីការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លា ព្រមទាំងការឡោមព័ទ្ធចំណុចឆែកឆេរសន្តិសុខមក មន្ត្រីនោះ បាននិយាយថា ពួកសកម្មប្រយុទ្ធតាលីបង់ បានត្រួតត្រាស្រុកដែលមានបញ្ហានេះ កាលពីព្រឹកថ្ងៃអាទិត្យ ។

លោក រ៉ាម៉ានី បាននិយាយបន្ថែមថា បុគ្គលិកសន្តិសុខ៥០នាក់បានប្រគល់គ្រឿងសព្វាវុធទៅឱ្យពួកយុទ្ធជនតាលីបង់ ហើយពួកគេនៅទីណានោះគេនៅមិនទាន់បានដឹងនៅឡើយទេ ។

តាមពួកអ្នកសង្កេតការណ៍ក្នុងស្រុកឱ្យដឹងថា ការចាប់យកបានស្រុកប៊ីលស៊ីរ៉ាក់ នៅចម្ងាយ ៧០ គីឡូម៉ែត្រ ទីក្រុងម៉ៃម៉ាណាធានីខេត្តនេះ បានជួយធ្វើឱ្យពួកសកម្មប្រយុទ្ធតាលីបង់បង្កើនការកៀបសង្កត់ ទៅលើទីក្រុងម៉ៃម៉ាណា ព្រមទាំងស្រុកគួរជីវ៉ាន ដែលនៅជិតខាង៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន)