ប្រធានាធិបតីអាហ្វហ្កានីស្ថានប្រកាសលក្ខខណ្ឌបទឈប់បាញ់ ចំនួនបីខែជាមួយពួកតាលីបង់

AKP ភ្នំពេញ ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ — កាលពីថ្ងៃអាទិត្យ ប្រធានាធិបតីអាហ្វហ្កានីស្ថាន​លោក Ashraf Ghani បានប្រកាស​ពី​លក្ខខណ្ឌបទឈប់បាញ់មួយរយៈពេលបីខែ ជាមួយពួកតាលីបង់ដោយចាប់ផ្តើមនៅ​ថ្ងៃចន្ទ​នេះ។
លោក Ghani បានប្រាប់នៅពេលការជួបជុំគ្នាមួយក្នុងបា្ររព្វថ្ងៃឯករាជ្យថា ដូចដែល​យើង​បានគិតទៅដល់ Eid-ul Adha នោះ យើងប្រកាសបទឈប់បាញ់មួយថា អាចនឹងចាប់​ផ្តើម​អនុវត្តនៅថ្ងៃចន្ទនេះ ជាថ្ងៃ Arafa ជាថ្ងៃឈប់សម្រាកសម្រាប់អ្នកកាន់សាសនាអ៊ីស្លាម រហូតដល់ថ្ងៃកំណើតរបស់ហោរាសាស្រ្ត (PBUH) លោក Milad-un-Nabi ដែលបានផ្តល់ឱ្យថា ​ជាការឆ្លើយតបពីតាលីបង់។

មេដឹកនាំអាហ្វហ្កានីស្ថាន បានអំពាវនាវផងដែរដល់មេដឹកនាំតាលីបង់ឱ្យស្វាគមន៍​នូវការសន្យារបស់អាហ្វហ្កានីស្ថាន សម្រាប់រយៈពេលវែងមួយនាពេលថ្មីៗនេះ និងជាសន្តិភាព​ជាក់ស្តែងមួយ។

លោក Ghani បាននិយាយថា យើងបានជំរុញដល់មេដឹកនាំតាលីបង់ ឱ្យត្រៀមទទួល​សម្រាប់កិច្ចចរចាសន្តិភាពដែលបានផ្អែកលើតម្លៃ និងគោលការណ៍នានារបស់អ៊ីស្លាម ដោយ​បន្ថែមថា រដ្ឋាភិបាល អាហ្វហ្កានីស្ថានត្រូវបានលប់បំបាត់ចោលនូវរាល់ឧបសគ្គទាំងអស់​សម្រាប់​​សន្តិភាពរយៈពេលវែងថ្មីមួយ តាមរយៈជំហាននានាដែលមិនធ្លាប់មានពីមុន​មកនោះ។

ទោះជាយ៉ាងណាក៏ដោយ ក្រុមតាលីបង់ត្រូវបានបដិសេធភ្លាមៗក្នុងការផ្តល់មួយ​សម្រាប់​កិច្ចចរចា​សន្តិភាព​ជាមួយរដ្ឋាភិបាលអាហ្វហ្កានីស្ថាន នៅមិនទាន់ប្រតិកម្មអ្វីនៅ​ឡើយ​ទេពីការផ្តល់របស់លោក Ghani សម្រាប់បទឈប់បាញ់នេះ។

កាលពីខែមិថុនាកន្លងទៅ រដ្ឋាភិបាលអាហ្វហ្កានីស្ថាន​ប្រកាស់បទឈប់បាញ់ចំនួន១៧​ថ្ងៃមួយ ដើម្បីលើកទឹកចិត្តដល់ក្រុមតាលីបង់ ក្នុងការជួយដល់ដំណើរការការទទួលស្គាល់​ថ្នាក់ជាតិ ។ ការត្រឡប់មកវិញ​នូវជំហានរបស់រដ្ឋាភិបាល ក្រុមតាលីបង់បានប្រកាសនូវបទ​ឈប់​បាញ់ចំនួនបីថ្ងៃមួយ ក្នុងអំឡុងពេល Eid-ul-Fitr ដែលបានកត់សម្គាល់ពីការ​បញ្ចប់​នៃខែតមអាហារ៕​

( ប្រភព ស៊ីនហួ បកប្រែដោយលោក មាស សំអុល )