ឯកឧត្តម ហង្ស ជួនណារ៉ុន ,ឯកឧត្តម ឃួង ស្រេង ,ឯកឧត្តម ហ៊ុន ម៉ានី នឹងអញ្ជើញកាត់វិញ្ញាសារប្រឡងបាក់ឌុបនៅវិទ្យាល័យព្រះស៊ីសុវត្ថិ

វិទ្យុជាតិកម្ពុជា៖ ដោយ លោក ចន ណារិទ្ធ៖

រាជធានីភ្នំពេញ៖ បើមិនមានការប្រែប្រួលទេនោះ ឯកឧត្តម ហង្ស ជួនណា​រ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា, ឯកឧត្តម ឃួង ស្រេង អភិបាល​នៃ​គណៈអភិបាលរាជធានីភ្នំពេញ ,ឯកឧត្តម ហ៊ុន ម៉ានីប្រធានសហភាព សហ​ពន្ធ័យុវជនកម្ពុជា និងមន្ត្រីតំណាងអង្គភាពប្រឆាំងអំពើពុករលួយ នឹង​អញ្ជើញ​ទៅកាត់វិញ្ញាសារប្រឡង សញ្ញាបត្រ័មធ្យមសិក្សាទុតិយ​ភូមិឬ​បាក់​ឌុបចំណេះទូទៅ និងបំពេញវិជ្ជាប្រចាំឆ្នាំ២០១៧-២០១៨ ព្រឹកថ្ងៃទី២០​សីហា ឆ្នាំ២០១៦៨ ។

សូមបញ្ជាក់ថា សម្រាប់ការប្រឡងសញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​២០១៨នេះ សិស្សដែលបានដាក់ពាក្យប្រឡងមានចំនួន ១១៧០៦២នាក់ ស្រី​ ៤៥.៧០៨នាក់ មានមណ្ឌលប្រឡងចំនួន១៩៦ មានចំនួន ៤.៧១៨​បន្ទប់ ចែកចេញជាពីរក្រុម គឺថ្នាក់វិទ្យាសាស្ត្រចំនួន ៥១,៧ភាគរយ និង​ថ្នាក់​វិទ្យាសាស្ត្រសង្គមចំនួន ៤៨,៣ភាគរយផងដែរ ៕