រូបថតប្រចាំសប្តាហ៍៖ សហគមន៍ទេសចរណ៍បន្ទាយស្រី គោលដៅទេសចរណ៍ធម្មជាតិដែលមិនគួររំលង

AKP សៀមរាម ថ្ងៃទី១៧ ខែ សីហា ឆ្នាំ២០១៨ —

សហគមន៍ទេសចរណ៍បន្ទាយស្រី ជារមណីយដ្ឋានធម្មជាតិដ៏ស្រស់បំព្រងមួយ ដែលមានទីតាំងនៅខាងជើងជាប់ប្រាសាទបន្ទាយស្រី ប្រមាណជា ៣០គម ពីទីក្រុងសៀមរាប។ សហគមន៍នេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៣ ហើយបច្ចុប្បន្ន បានក្លាយជាគោលដៅទេសចរណ៍ដ៏សំខាន់មួយនៅក្នុងខេត្ត។ នៅទីនោះភ្ញៀវទេសចរអាចស្វែងយល់ពីជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាសហគមន៍ តាមរយៈការធ្វើស្រែ ការធ្វើ និងទទួលទានម្ហូបខ្មែរ … និងរីករាយជាមួយនឹងសកម្មភាពកំសាន្តជាច្រើន ដូចជា ស្ទូចត្រី ជិះទូក ជិះរទេះគោ។ល។

ដោយ ឃុត សៅ