ទឹកទន្លេមេគង្គខេត្តស្ទឹងត្រែង បានហក់ឡើងដល់កម្រិតដែលត្រូវបានប្រកាសឲ្យប្រុងប្រយ័ត្ន

វិទ្យុជាតិកម្ពុជា៖ ដោយ លោកស្រី ផន វាសនា និងលោក ចន ណារិទ្ធ៖

(ទាន់ហេតុការណ៍) ៖ ទឹកទន្លេមេគង្គខេត្តស្ទឹងត្រែង បានហក់ឡើងដល់កម្រិតដែលត្រូវបានប្រកាសឲ្យប្រុងប្រយ័ត្នជាថ្មី ។ គិតត្រឹមម៉ោង ១២:០០ នាទី ថ្ងៃទី ១៧ ខែសីហា ឆ្នាំ ២០១៨ នេះ ទឹកទន្លេមានកម្ពស់ ១០,៧១ ម ( កម្ពស់ប្រកាសឲ្យប្រុងប្រយ័ត្ន ១០,៧០ ម ) ។ ទឹកនឹងបន្តកើនឡើងបន្ថែមទៀត សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ ។