រុស្ស៊ីនិយាយថាទណ្ឌកម្មរបស់អាមេរិកលើកូរ៉េខាងជើងមានហានិភ័យធ្វើឱ្យខូចដំណើរការសន្តិភាព

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព រ៉យតឺរ (១៧.០៨.១៨)

រុស្ស៊ី៖ កាលពីថ្ងៃព្រហស្បតិ៍នេះក្រសួងការបរទេសរុស្ស៊ីបាននិយាយថាទណ្ឌកម្មថ្មីដែលបានដាក់ដោយសហរដ្ឋអា​មេរិកប្រឆាំងនឹងក្រុមហ៊ុនរុស្ស៊ីនិងទៅលើប្រទេសកូរ៉េខាងជើងអាចធ្វើឱ្យប៉ះពាល់ដល់ដំណើរការសន្តិភាពនៅឧបទ្វីបកូរ៉េ។

កាលពីថ្ងៃពុធសហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មលើក្រុមហ៊ុនផ្តល់សេវាកំពង់ផែរុស្ស៊ីនិងក្រុមហ៊ុនចិនដែលជួយដល់នាវាកូរ៉េខាងជើងក្នុងការលក់គ្រឿងស្រវឹងនិងថ្នាំជក់ឲ្យទៅកាន់ទីក្រុង
ព្យុងយ៉ាងដែលនេះជាការរំលោភលើទណ្ឌកម្មរបស់អាមេរិក។

រដ្ឋមន្ត្រីការបរទេសរុស្ស៊ីបាននិយាយថាយុទ្ធសាស្រ្តបំផ្លិចបំផ្លាញរបស់អាមេរិកបានធ្វើលើសពី
ក្របខ័ណ្ឌដែលដាក់ចេញដោយក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិនិងគណៈកម្មាធិការដាក់ទណ្ឌកម្មលេខ ១៧១៨(ទាក់ទងទៅនឹងប្រទេសកូរ៉េខាងជើង)
គឺអាចធ្វើឱ្យប៉ះពាល់ដល់ដំណើរឆ្ពោះទៅកាន់វឌ្ឍនភាពដែលត្រូវបានធ្វើឡើងនាពេលថ្មីៗនេះ»។