រដ្ឋមន្ត្រីការបរទេសចិនជួបជាមួយប្រធានព្រឹទ្ធសភាប៉ាគីស្ថាន

AKP ភ្នំពេញ ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨ — សមាជិកក្រុមប្រឹក្សារដ្ឋនិងជារដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី ( Wang yi ) បានជួបកាលពីថ្ងៃព្រហស្បតិ៍ជាមួយប្រធានព្រឹទ្ធសភាប៉ាគីស្ថាន លោក សាឌីក សាន់រ៉ានី (​Sadiq Sanjrani ) ។
លោក វ៉ាង បាននិយាយថា ប្រទេសប៉ាគីស្ថានទើបតែបានធ្វើការបោះឆ្នោតទូទៅប្រកបដោយ ជោគជ័យ ដោយលោកនិយាយបន្ថែមថា លោកជឿថា ការកសាងជាតិរបស់ប៉ាគីស្ថាននឹងទទួលបាននូវ សមិទ្ធិផលថ្មីនៅក្រោមរដ្ឋាភិបាលថ្មី ។

លោក វ៉ាង បាននិយាយថា ចិនមានឆន្ទៈគាំទ្រប៉ាគីស្ថាន ដើម្បីអនុវត្តន៍នូវអធិបតេយ្យភាព និងសិទ្ធិរបស់ខ្លួនក្នុងការអភិវឌ្ឍ,ធ្វើកិច្ចប្រឹងប្រែងរួមគ្នាជាមួយប៉ាគីស្ថាន ដើម្បីជំរុញការកសាងរបៀបសេដ្ឋកិច្ចចិន-ប៉ាគីស្ថាន ក៏ដូចជាការធ្វើឱ្យស៊ីជម្រៅភាពជាដៃគូកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រទ្វេភាគី គ្រប់បរិយាកាសទាំងអស់ ។​

លោក សាន់រ៉ានី បាននិយាយថា ប្រទេសប៉ាគីស្ថាននឹងតែងតែអនុវត្តន៍នូវនយោបាយជាមិត្តមួយ ចំពោះប្រទេសចិនជានិច្ច ដែលគឺជាការមូលមត្តិគ្នាដែលបានសម្រេចឡើងដោយភាគីទាំង អស់នៅក្នុង ប្រទេសប៉ាគីស្ថាន ព្រមទាំងជាមូលដ្ឋានមួយ នៃនយោបាយការបរទេសរបស់ប្រទេសប៉ាគីស្ថាន ។

លោក សាន់រ៉ានី បាននិយាយថា រដ្ឋាភិបាលថ្មីត្រៀមធ្វើការជាមួយប្រទេសចិន ដើម្បីជំរុញទៅមុខ ការកសាងគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ ព្រមទាំងរបៀងសេដ្ឋកិច្ចចិន-ប៉ាគីស្ថាន ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន )