ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន អញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋម្ចាស់ស្រែ ដែលរងគ្រោះដោយទឹកជំនន់លិចស្រូវ នៅស្រុកមង្គលបុរី

AKP បន្ទាយមានជ័យ ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨ —

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងារ ចុះជួយខេត្តបន្ទាយមានជ័យ អញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋម្ចាស់ស្រែ ដែលរងការជន់លិច ដោយជំនន់ទឹកភ្លៀងជាង ២.០០០ហិកតា ក្នុងឃុំរហាត់ទឹក ឃុំចំណោម និងឃុំបត់ត្រង់ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ និងបាននាំយកគ្រឿងឧបភោគ បរិភោគ ចែកជូនដល់ម្ចាស់ស្រែ និងកងកម្លាំង កំពុងចុះជួយ ច្រូតស្រូវ ប្រជាពលរដ្ឋផងដែរ នាព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨។

រូបថត៖ ឈុន សារ៉ាត