ខេត្ត Lam Dong អភិវឌ្ឍន៍វិស័យទេសចរណ៍កសិកម្ម

AKP ភ្នំពេញ ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨ — ខេត្ត Lam Dong ដែលជាតំបន់ខ្ពង់រាបភាគកណ្តាលជាខេត្តដែលមានរមណីយដ្ឋានទេសចរណ៍ចំនួន៣៥កន្លែង ដែលតួលេខនេះត្រូវបានគេរំពឹងថា ភ្ញៀវទេសចរនឹងមានការកើនឡើងយ៉ាងឆាប់រហ័សក្នុងប៉ុន្មានឆ្នាំខាងមុខនេះ។ ភ្ញៀវទេសចរអាចទទួលបានបទពិសោធន៍ពីសកម្មភាពផ្សេងៗនៅក្នុងកសិដ្ឋានក្នុងខេត្តនេះ។
ឧទាហរណ៍ ក្រុមហ៊ុន Long Dinh នៅស្រុក Lam Ha ទទួលបានភ្ញៀវទេសចរពី ៨០នាក់ ទៅ ១០០នាក់ក្នុងមួយថ្ងៃ ដែលទៅទស្សនាកសិដ្ឋានសរីរាង្គរបស់ខ្លួន។

ទន្ទឹមនឹងនេះដែរ រមណីយដ្ឋានទេសចរណ៍ធម្មជាតិ DL នៅទីក្រុងដាឡាត់ ផ្តល់ជូនភ្ញៀវទេសចរនូវសេវាកម្មនានា ក្នុងការទស្សនាសួនបន្លែ និងផ្លែឈើក្នុងស្រុក ហាងលក់ទំនិញឯកទេស និងកាហ្វេ របស់ទីក្រុងដាឡាត់ ដែលទទួលបានភ្ញៀវទេសចរប្រមាណពី ១៥០នាក់ ទៅ ២០០នាក់ជារៀងរាល់ថ្ងៃ។

ក្រុមហ៊ុនទេសចរណ៍ Kien Huy នៅស្រុក Lac Duong ផ្តល់ជូននូវការដាំដុះផ្លែឈើ និងបន្លែតាមបែបទំនើបដោយប្រើបច្ចេកវិទ្យាខ្ពស់។

ក្រុមហ៊ុន Cau Dat នៅទីក្រុងដាឡាត់ អនុញ្ញាតឱ្យភ្ញៀវទេសចរទៅទស្សនាចំការតែដែលមានទំហំ ២២០ហិកតា ដែលជារោងចក្រកែច្នៃតែមានអាយុជាង ១០០ឆ្នាំ និងសួនបន្លែដែលប្រើបច្ចេកវិទ្យាទំនើប។ ជារៀងរាល់ឆ្នាំ ក្រុមហ៊ុននេះទទួលបានភ្ញៀវទេសចរជាង ៤០០.០០០នាក់។

ក្រុមហ៊ុន Vinh Tien នៅទីក្រុងដាឡាត់ បានចំណាយថវិកា ២៣ប៊ីលានដុង (ស្មើនឹង ៩៧៩.៣៧៤ដុល្លារអាម៉េរិក​ ) ដើម្បីសាងសង់រោងចក្រកែច្នៃតែ និងស្រា។ នៅទីនោះបានស្វាគមន៍ភ្ញៀវទេសចរពី ៤០០នាក់ទៅ ៥០០នាក់ជារៀងរាល់ថ្ងៃ។

ក្រុមហ៊ុនចម្ការដំណាំបន្លែនៅដាឡាត់ កំពុងនាំមុខគេនៅក្នុងប្រទេស ដែលទទួលបានភ្ញៀវទេសចរ និងចំណូលច្រើននៅក្នុងវិស័យទេសចរណ៍ប្រភេទនេះ៕

( ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី )