លោក ពូទីន ​​សង្ឃឹមជឿជាក់លើកិច្ចប្រជុំកំពូលជាមួយលោក គីម

AKP ភ្នំពេញ ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨ — ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ទីក្រុងព្យុងយ៉ាង​បាននិយាយកាលពីថ្ងៃពុធថា ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន ​បានសម្តែងនូវសេចក្តីសង្ឃឹមសម្រាប់កិច្ចប្រជុំកំពូលមួយ​ជាមួយ​មេដឹកនាំកូរ៉េខាងជើង លោក គីម ជុង-អ៊ុន នៅព្រឹកថ្ងៃនេះ។
តាមទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ (KCNA) បានឱ្យដឹងថា សារមួយត្រូវបាន​ប្រគល់​ជូនមេដឹកនាំកូរ៉េខាងជើងខណៈដែលលោក ពូទីន បានជូនពរកូរ៉េខាងជើង ចំពោះខួប​លើកទី៧៣ នៃការំដោះរបស់ប្រទេសកូរ៉េចេញពីការការគ្រប់គ្រងរបស់អាណានិគ​មជប៉ុនឆ្នាំ​១៩១០-៤៥។

លោក ពូទីន ​ត្រូវបានគេដកស្រង់សម្តីដោយ KCNA ដោយនិយាយ​ថា ខ្ញុំពេញចិត្តជាមួយ​នឹងការពិតដែលថា កិច្ចទំនាក់ទំនងរវាងប្រទេសទាំងពីររបស់យើងបានធ្វើជាមិត្តភាព និង​ការស្ថាបនាបាននូវឥរិយាបថដ៏ល្អ។

លោក ពូទីន បានបន្ថែមថា ខ្ញុំសូមអះអាងថា ខ្ញុំត្រៀមរួចជាស្រេច ដើម្បីជួបជាមួយអ្នកនៅព្រឹកថ្ងៃនេះ ដើម្បីពិភាក្សាគ្នាពីបញ្ហាបន្ទាន់នានា នៃកិច្ចទំនាក់ទំនងទ្វេភាគី និងរឿង​សំខាន់ៗ​នានានៅក្នុងតំបន់៕

( ប្រភព យន់ហាប់ បកប្រែដោយលោក មាស សំអុល )