សហរដ្ឋអាមេរិកតម្រង់គោលដៅលើក្រុមហ៊ុនចិននិងរុស្ស៊ីដែលរំលោភលើទណ្ឌកម្មប្រឆំាងកូរ៉េខាងជើង

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព រ៉យតឺរ (១៦.០៨.១៨)

អាមេរិក៖ កាលពីថ្ងៃពុធសហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មលើក្រុមហ៊ុនសេវាកម្មកំពង់ផែរុស្ស៊ីនិងក្រុមហ៊ុនចិនដែលជួយដល់នាវាកូរ៉េខាងជើងព្រមទាំងបានលក់គ្រឿងស្រវឹងនិងថ្នាំជក់ទៅឱ្យទីក្រុងព្យុងយ៉ាង
ដែលទាំងអស់នេះជាការរំលោភលើទណ្ឌកម្មរបស់សហរដ្ឋអាមេរិកក្នុងគោលបំណងដាក់សម្ពាធឱ្យកូរ៉េខាងជើងបញ្ចប់កម្មវិធីនុយក្លេអ៊ែររបស់ខ្លួន។

នៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់ក្រសួងហិរញ្ញវត្ថុអាមេរិកបានឱ្យដឹងថាក្រុមហ៊ុនដាលៀន សាន់ម៉ូន
ស្តាអ៊ិនធឺណាស្សូណល់ ឡូហ្សីសស្ទីកត្រេដឌីង (Dalian Sun Moon Star International Logistics Trading Co.
, Ltd)​ដែលមានមូលដ្ឋាននៅប្រទេសចិននិងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនមូលដ្ឋាននៅប្រទេសសិង្ហបុរីអាចរកប្រាក់ចំណូលបានជាង ១ ពាន់លានដុល្លារក្នុងមួយឆ្នាំដោយការនាំចេញគ្រឿងស្រវឹងនិងបារីទៅកូរ៉េខាងជើង។

លើសពីនេះទៀតក៏មានការដាក់ទណ្ឌកម្មលើក្រុមហ៊ុនប្រូហ្វីណិដ (Profinet Pte Ltd)
ដែលមានមូលដ្ឋាននៅប្រទេសរុស្ស៊ីបានផ្តល់សេវាកម្មកំពង់ផែយ៉ាងហោចណាស់ ៦
លើកទៅកាន់នាវារបស់កូរ៉េខាងជើង។