តួលេខអ្នកស្លាប់កើនដល់ ៤៨ នាក់ក្នុងការបំផ្ទុះគ្រាប់បែកនៅទីក្រុងកាប៊ុល

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព ស៊ិនហួរ (១៦.០៨.១៨)

អាហ្គានីស្ថាន៖ ក្រសួងសុខាភិបាលសាធារណៈអាហ្គានីស្ថានបាននិយាយថាកាលពីថ្ងៃពុធនេះថា មានសិស្សរហូតដល់ ៤៨​នាក់បានស្លាប់និង ៦៧ នាក់ទៀតរងរបួសនៅក្នុងការបំផ្ទុះគ្រាប់បែកអត្តឃាតដែលផ្ដោតគោលដៅទៅលើមជ្ឈមណ្ឌលអប់រំឯកជនមួយនៅសង្កាត់ដាស់​អ៊ីបាជី​ ក្នុងរដ្ឋធានីកាប៊ុល ។

ភាគច្រើននៃអ្នករងរបួសកំពុងតែស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរ​
និងភាគច្រើននៃជនរងគ្រោះគឺជានិស្សិតបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យដែលបានចូលរៀនវគ្គសិក្សាត្រៀមរៀបចំ
ប្រលងចូលសកលវិទ្យាល័យ ដែលក្នុងចំណោមជនរងគ្រោះទាំងនោះមានសិស្សនារីជាច្រើននាក់ ។

មិនទាន់មានក្រុមភេវរកម្មណាមួយអះអាងទទួលខុសត្រូវនៅឡើយទេប៉ុន្តែទោះជាយ៉ាងណាក៏គេ
សន្មត់ថាក្រុមអាយស៊ីសស្ថិតនៅពីក្រោយការវាយប្រហារនេះដែរ។