អ.ស.ប ​និយាយថា ពលរដ្ឋវ៉េណេស៊ុយអេឡាប្រមាណ២.៣លាននាក់​ បានរត់ភៀសខ្លួនចេញពីវិបត្តិសារពើពន្ធ

AKP ភ្នំពេញ ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ — នៅថ្ងៃព្រហស្បតិ៍នេះ អ.ស.ប បាននិយាយថា រហូតមកដល់ពេលនេះ ប្រជាពលរដ្ឋ​ប្រមាណ ២.៣លាននាក់ត្រូវបានរត់ភៀសខ្លួនចេញពីវិបត្តិសេដ្ឋកិច្ចសង្គម នៅក្នុងប្រទេសវ៉េ​ណេ​ស៊ុយ​អេឡា ជាពិសេសទៅកាន់ប្រទេស កូឡុំប៊ី ,អេក្វាទ័រ, ប៉េរ៉ូ និងប្រទេសប្រេស៊ីល។
អ្នកនាំពាក្យ​ អ.ស.ប លោក ស្តេបហ្វាន ឌូហ្សារិច ​បាននិយាយថា ប្រជាពលរដ្ឋបាន​និយាយគ្នាពីការខ្វះស្បៀងអាហារ ខណៈដែលជាមូលហេតុសំខាន់របស់ពួកគេសម្រាប់​ការ​ភៀសខ្លួនទាំងនេះ ដោយមានប្រជាពលរដ្ឋប្រមាណ ១.៣លាននាក់​រងគ្រោះដោយសារកង្វះ​ខាតអាហារូបត្ថម្ភ។ ក្នុងនោះមានការខ្វះខាតធ្ងន់ធ្ងរផងដែរដោយផ្អែកលើមូលដ្ឋានឱសថ និងការផ្គត់ផ្គង់ឱសថ​ ដែលបាននាំទៅរក​ការខ្សោះជីវជាតិធ្ងន់ធ្ងរ​ពីការព្យាបាលនៅតាមម​ន្ទីរពេទ្យនានា។

លោកបានប្រាប់ពួកអ្នកយកព័ត៌មាននៅ អ.ស.ប ដោយសង្ខេបថា ការិយាល័យសម្រប​សម្រួល​កិច្ចការមនុស្សធម៌(OCHA)និយាយថា កាលពីខែមិថុនា ឆ្នាំ២០១៨កន្លងទៅនេះ គេ​បាន​​ប៉ាន់ប្រមាណថា ​មានពលរដ្ឋវ៉េណេស៊ូយអេឡាប្រមាណ ២.៣លាននាក់​ ក្នុងចំណោម​ចំនួនប្រជាជនសរុបប្រមាណ៣២.៨លាននាក់​បានភៀសខ្លួនចេញ​ពីប្រទេស ជាពិសេសទៅ​កាន់ប្រទេសកូឡុំប៊ី, អេក្វាទ័រ, ប៉េរ៉ូ និងប្រទេស ប្រេស៊ីល៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក មាស សំអុល )