តួកគី និងរុស្ស៊ីសន្យាគ្នាថា នឹងធ្វើឱ្យប្រសើរឡើង នូវភាពដៃគូជាយុទ្ធសាស្ត្រ

AKP ភ្នំពេញ ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ — រដ្ឋមន្រ្តីការបរទេសរុស្ស៊ី លោក Sergey Lavrov បាននិយាយនៅទីក្រុងអង់ការ៉ាកាល​ពី​ថ្ងៃ​អង្គារថា ប្រទេសតួកគី និងរុស្ស៊ី នឹងចាត់វិធានការនានាដើម្បីធ្វើឱ្យប្រសើរឡើង ​នូវភាព​ដៃគូ​ជាយុទ្ធសាស្រ្ត។
លោកបាននិយាយនៅឯសន្និសីទសារព័ត៌មានមួយ ជាមួយសមភាគីតួកគីរបស់លោក​លោក Mevlut Cavusoglu នៅទីក្រុងអង់ការ៉ាថា យើងគឺកំពុងស្ថិតនៅក្នុងចំណុចផ្លាស់ប្តូរមួយ​នៅលើពិភព លោក។ យើងគឺស្ថិតនៅក្នុងពេលវេលាមួយ នៃការចេញពីព្រំដែនពហុប៉ូល ទៅ​រក​​ពហុប៉ូលរួមគ្នាមួយ។

លោក Lavrov បាននិយាយថា ប្រទេសរុស្ស៊ីសង្ឃឹមថា គោលដៅដែលសមហេតុផល​មួយ នឹងឈ្នះនៅក្នុងកិច្ចទំនាក់ទំនងអន្តរជាតិ ​ហើយបណ្តាប្រទេសនានា គឺ​ចូលទៅកាន់​តុចរចា​វិញ។

លោកបានកត់សម្គាល់ថា ការសម្រេចចិត្តរបស់ទីក្រុងមូស្គូលើការបដិសេធរបស់​ប្រទេស​តួកគី ក្នុងការចូលរួមការដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ីដោយលោកខាងលិចនោះដោយនិយាយថា គោលនយោបាយដាក់ទណ្ឌកម្មដែលផ្ទុយនឹងច្បាប់ ហើយមិនស្របច្បាប់​ទាំង​នេះរបស់អាមេរិក គឺមិនបានយូរអង្វែងនោះទេ។

លោក Lavrov បាននិយាយទៀតថា ប្រទេសរុស្ស៊ី និងតួកគី​អាចនឹងបន្តធ្វើកិច្ចចរចា សម្រាប់ការអនុវត្តឱ្យបានពេញលេញនៃកិច្ចព្រមព្រៀង Astana ដែលផ្តោតទៅលើតំបន់នានា ​ដែល​​រំជើបរំជួលនៅក្នុងប្រទេសស៊ីរី​ដោយរួមទាំង នៅក្នុងតំបន់ អ៊ីតលីប( Idlib )ផងដែរ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក មាស សំអុល )