សម្តេចតេជោ នាយករដ្ឋមន្រ្តី បានប្រកាសថា នឹងបង្កើតវេទិកាពិគ្រោះយោយល់មួយ ជាមួយគណបក្សនយោបាយដែលបានចូលរួមបោះឆ្នោត មុនបង្កើតរាជរដ្ឋាភិបាលថ្មី

វិទ្យុជាតិកម្ពុជា៖ ដោយ លោក ស្រី ផន វាសនា៖

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងបែបនេះក្នុងឱកាសចុះជួបសំណេះសំ ណាលជាមួយបងប្អូនកម្មករនិយោជិតចំនួនជាង ១៥០០០ នាក់ មកពីរោងចក្រ សហគ្រាសចំនួន១៧ នៅខណ្ឌសែនសុខ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៥ ខែ សីហាឆ្នាំ២០១៨ ។សម្តេចតេជោ បានបន្តថា វេទិកាពិគ្រោះយោបល់នេះ នឹងអញ្ជើញតំណាងគណបក្សនយោបាយ អាច២នាក់ទៅ៣នាក់ ក្នុងមួយគណបក្ស ដើម្បីជួបជុំ នៅវិមានសន្តិភាព ក្នុងនាមសម្តេចជានាយករដ្ឋមន្រ្តី តើយើងមានអ្វីខុសគ្នាឬដូចគ្នា ក្នុងគោល នយោបាយអភិវឌ្ឍន៍ប្រទេស នឹងចូលរួមតាមដានរាល់គោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញ តើអនុវត្តបានកំរិតណា ឬមានចំណុចខ្វះខាតអ្វីខ្លះ ដែលត្រូវកែលំអរ។

សម្តេចតេជោ បន្ថែមថា នឹងធ្វើការពិចារណា បញ្ចូលសមាសភាព គណបក្សយោបាយដទៃ ធ្វើជាទីប្រឹក្សា រដ្ឋលេខាធិការ ឬអនុរដ្ឋលេខាធិការ នៅតាមក្រសួង ណាមួយទៅតាមជំនាញរបស់ពួកគាត់ ដើម្បីរួមគ្នាអភិវឌ្ឍប្រទេសជាតិ។