លោកជំទាវ អ៊ឹង កន្ថាផាវី អញ្ជើញជាអធិបតី ពិធីប្រកាសតែងតាំងប្រធានមន្ទីរកិច្ចការនារីថ្មី របស់ខេត្តកំពង់ឆ្នាំង

AKP កំពង់ឆ្នាំង ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ –

លោកជំទាវ អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង អញ្ជើញជាអធិបតី ពិធីប្រកាស តែងតាំងលោកស្រី ពេជ សូភា ជាប្រធានមន្ទីរកិច្ចការនារីថ្មី របស់ខេត្តកំពង់ឆ្នាំង ជំនួសលោកស្រី ឈុំ ចាន់សុខ ដែលត្រូវចូលនិវត្តន៍ នាថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨។

រូបថត៖ បៃ ស៊ីថុន